ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​សម្រេច​ប្រកាស​បិទ​កន្លែង​កំសាន្ត​ទាំងអស់

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង នឹង​បិទ​កន្លែង​កម្សាន្ត​ដូច​ជា ក្លឹ​ប​កម្សាន្ត​រាត្រី ខារ៉ាអូខេ និង​ហាង​កាហ្វេ​អ៊ី​ន​ធើ​រ​ណេ​ត និង​ហាម​មិន​ឱ្យ​មាន​អ្នក​ចូល​ទស្សនា​ព្រឹត្តិការណ៍​កីឡា បន្ទាប់​ពី​ករណី​ថ្មី​របស់​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​គេ​រាយការណ៍​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​សៅរ៍​។…

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង នឹង​បិទ​កន្លែង​កម្សាន្ត​ដូច​ជា ក្លឹ​ប​កម្សាន្ត​រាត្រី ខារ៉ាអូខេ និង​ហាង​កាហ្វេ​អ៊ី​ន​ធើ​រ​ណេ​ត និង​ហាម​មិន​ឱ្យ​មាន​អ្នក​ចូល​ទស្សនា​ព្រឹត្តិការណ៍​កីឡា បន្ទាប់​ពី​ករណី​ថ្មី​របស់​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​គេ​រាយការណ៍​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​សៅរ៍​។ ឆ្នេរ​នៅ​ទូ​ទាំង​ប្រទេស ក៏​នឹង​ត្រូវ​បាន​បិទ​ដោយ​គ្មាន​កំណត់​ដែរ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រទេស​កូរ៉េ Park Neung-hoo បាន​ប្រកាស​ថា ការ​រឹត​បន្តឹង​នឹង​កំណត់​រាល់​ការ​ជួបជុំ​នៅ​ក្នុង​កន្លែង​បិទ​ជិត​មិន​ឱ្យ​លើស​ពី​៥០​នាក់ និង​ការ​ជួបជុំ​នៅ​ខាងក្រៅ​មិន​ឱ្យ​លើស​ពី​១០០​នាក់​។ ការ​កំណត់​នេះ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃអាទិត្យ​នេះ​។

ប្រទេស​កូរ៉េ​ខាងត្បូង បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​កូ​វី​ដ​១៩ ចំនួន ៣៣២​ករណី កាលពី​ថ្ងៃ​សុក្រ​។ ករណី​ឆ្លង​ដែល​ជា​ការ​នាំ​ចូល​ពី​ក្រៅប្រទេស មាន​ចំនួន​១៧​ករណី​។ ច្រើន​ជាង ៧៥% នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ទីក្រុង​សេ​អ៊ូ​ល​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិ​បាល​កូរ៉េ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា មិន​មាន​ករណី​បាត់បង់​ជីវិត​ត្រូវ​បាន​រក​ឃើញ​នៅ​កាលពី​ថ្ងៃ​សុក្រ​ទេ​។

វិធាន​ការណ៍​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ពេញ​ផ្ទៃ​ប្រទេស ដែល​រួម​មាន​ទីក្រុង​សេ​អ៊ូ​ល ដែល​បាន​អនុវត្ត​តាំងពី​ថ្ងៃ​ទី​១៦ ខែសីហា​។ ខេត្ត​ផ្សេង​ៗ ដែល​មាន​ចំនួន​ឆ្លង​តិច​ក៏​ត្រូវ​ធ្វើការ​រឹត​បន្តឹង​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កូរ៉េ​ខាងត្បូង ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ប្រទេស​មួយ​ដែល​មានការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ផែនការ​ត្រឹមត្រូវ​បំផុត​ក្នុង​ពិភពលោក​ចំពោះ​ការ​គ្រប់គ្រង​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ