ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងមិនគួរលេង! ធ្វើជាលង់ទឹក​ឱ្យកូនៗមើល ស្រាប់តែ​លង់មែនទែន​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​បុរសជា​ឪពុក​​ម្នាក់​​សង្ស័យ​ស្រវឹង​ស្រា​បាន​នាំ​កូន​ស្រី​២នាក់​ទៅ​ដក​ព្រលឹត​នៅ​ស្រះ​ខាងក្រោយ​ផ្ទះ ​លុះពេល​​ចុះ​ទៅ​​ដកព្រលឹតបាន១ដើម​ក្នុង​ទឹកស្រះ ស្រាប់តែ​បុរសជា​ឪពុក​​បានធ្វើ​ជា​លង់ទឹក​​ឱ្យ​កូនៗមើល បន្ទាប់ពីមិនឃើញ​ឪពុកងើបមកវិញ កូនៗក៏រត់ទៅប្រាប់ម្តាយ និង​អ្នកជិត​ខាង​ឱ្យ​​មក​ជួយដែរ ប៉ុន្តែ​បុរសរងគ្រោះ​បាន​លង់ទឹកបាត់បង់ជីវិតទៅហើយ ។​…

ខេត្តសៀមរាប ​៖ ​បុរសជា​ឪពុក​​ម្នាក់​​សង្ស័យ​ស្រវឹង​ស្រា​បាន​នាំ​កូន​ស្រី​២នាក់​ទៅ​ដក​ព្រលឹត​នៅ​ស្រះ​ខាងក្រោយ​ផ្ទះ ​លុះពេល​​ចុះ​ទៅ​​ដកព្រលឹតបាន១ដើម​ក្នុង​ទឹកស្រះ ស្រាប់តែ​បុរសជា​ឪពុក​​បានធ្វើ​ជា​លង់ទឹក​​ឱ្យ​កូនៗមើល បន្ទាប់ពីមិនឃើញ​ឪពុកងើបមកវិញ កូនៗក៏រត់ទៅប្រាប់ម្តាយ និង​អ្នកជិត​ខាង​ឱ្យ​​មក​ជួយដែរ ប៉ុន្តែ​បុរសរងគ្រោះ​បាន​លង់ទឹកបាត់បង់ជីវិតទៅហើយ ។​

ហេតុការណ៍​​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២០ ស្ថិត​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ជនរងគ្រោះ​ ក្នុងភូមិ​ប្រិ​យ៍ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ជន​រង​គ្រោះ​​ម្នាក់​ដែល​​បាត់បង់ជីវិត​ខាងលើ​ឈ្មោះ ព្រះ វៀច ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សាន សុ​វ៉ា​ត អាយុ​៤៩​ឆ្នាំ មាន​កូន​ចំនួន៦​នាក់ (ប្រុស៣​នាក់​ និង​ស្រី​៣នាក់​) ។ គ្រួសារនេះ​​រស់នៅក្នុងភូមិឃុំកើ់តហេតុខាងលើ ។​​

បើ​តាម​ការ​បញ្ជាក់​​ពី​លោក​វរសេនីយ៍ឯក ឡុ​ង សំណាង អធិការ​នគរបាល​ស្រុក​បន្ទាយស្រី​បាន​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២១ ខែ​សីហា​ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ថា មុន​ពេល​កើ​ត​ហេតុ​ ជន​រង​គ្រោះ​បាន​នាំ​កូន​ស្រី​ចំនួន​២​នាក់​ទៅ​ដក​ព្រលឹត​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែលជា​៣០០​ម៉ែត្រ​ពី​ផ្ទះ នៅ​ពេល​ដកព្រលឹត​​បាន​១​ដើ​ម​ ស្រាប់តែ​ជន​រង​គ្រោះ​​ធ្វើ​​ជា​លង់ទឹក​ឱ្យ​កូនស្រី​ទាំង​ពីរ​មើ​ល ​លុះ​មិនឃើញ​ឪពុក​ងើប​មក​វិញ កូន​ៗទាំង​២នាក់​ក៏​រត់​​ទៅ​ប្រាប់​ម្តាយ​និង​អ្នក​ជិតខាង​ឱ្យ​មក​​ជួយ ​ប៉ុន្តែ​ជន​រង​គ្រោះ​បានលង់ទឹកស្រះ​​បាត់បង់ជីវិត​​ទៅ​ហើយ ។

បន្ទាប់​ពី​កើតហេតុ កម្លាំង​ជំនាញ​បាន​ពិនិត្យសពជនរងគ្រោះ​ រួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះពិតជា​បាត់បង់ជីវិត​​ដោយសារ​លង់ទឹក​ប្រាកដ​មែន ​ពុំមានជាប់ពាក់ព័ន្ធ​ករណី​​​អ្វីផ្សេង​ឡើយ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ