ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Maguire ត្រូវបង់​ជិត​១២​ម៉ឺន​ដុល្លារ ដើម្បី​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​នៅ​ក្រិ​ក

3 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែការពារ Harry Maguire និង​ជា​ប្រធាន​ក្រុម Manchester United ​ត្រូវ​បង់ប្រាក់​ចំនួន​៩​ម៉ឺន​ផោន (​ជិត​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)…

អង់គ្លេស ៖ ខ្សែការពារ Harry Maguire និង​ជា​ប្រធាន​ក្រុម Manchester United ​ត្រូវ​បង់ប្រាក់​ចំនួន​៩​ម៉ឺន​ផោន (​ជិត​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ក្រិ​ក បន្ទាប់​ពី​ត្រូវ​ចោទប្រកាន់​ថា​បាន​តដៃ​ជាមួយ​មន្ត្រី​ប៉ូ​លី​ស អំឡុង​ពេល​វិស្សមកាល​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​នៅ​លើ​កោះ Mykonos​។

សូម​រំលឹក​ថា ការិយាល័យ​រដ្ឋ​អាជ្ញាប្រចាំតំបន់ ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា ជនបរទេស​ចំនួន ៣​នាក់​ក្នុង​នោះ​មាន​ទាំង​ខ្សែការពារ Maguire ត្រូវ​បាន​ចាប់ខ្លួន​។ បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ថា​បាន​តដៃ​ជាមួយ​មន្ត្រី​ប៉ូ​លី​ស​ប្រចាំ​កោះ Mykonos ក្នុង​ហេតុការណ៍​ជម្លោះ​រវាង​ក្រុម​ចំនួន​ពីរ នៅ​ខាងក្រៅ​រង្គសាល​មួយ​កន្លែង កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​។

ខ្សែការពារ​ថ្លៃ​បំផុត​លើ​លោក​ដែល​ត្រូវ Man United នាំ​យក​ពី​ Leicester ក្នុង​តម្លៃ ៨៥​លាន​ផោន​កាលពី​ឆ្នាំ​២០១៩ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ជុំវិញ​បញ្ហា​នេះ​ទេ បន្ទាប់​ពី​ចាក​ចេញពី​តុលាការ​កាលពី​ថ្ងៃ​សៅរ៍​។ ប៉ុន្តែ​មេធាវី​របស់​គេ​បាន​ប្រាប់ Sky Sports ឱ្យ​ដឹង​ថា គេ​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ហើយ​។

បើ​យោង​តាម​សម្តី​របស់​អនុប្រធាន​នៃ​គណៈមេធាវី​ប្រចាំ​តំបន់ Attica បាន​ថ្លែង​ថា​ដើម្បី​អាច​ជៀសវាង​ពី​ការ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ កីឡាករវ័យ ២៧ឆ្នាំ​រូប​នេះ នឹង​ត្រូវ​បង់ថ្លៃ​សេវា​ប្រចាំ​ថ្ងៃ​ដែល​សរុប​ទាំងអស់ ៩​ម៉ឺន​ផោន​៕