ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ដឹកឈើ​គ្រញូង​ហើយ​បង្កប់​ឥ​វ៉ា​ន់​ពីលើ​បំភាន់​ភ្នែក​សមត្ថកិច្ច ប៉ុន្តែ​អស់​ល័​ក្ខ​ដដែល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ពួក​បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ធ្វើការ​ឃាត់​រថយន្ត និង​អ្នកបើកបរ​ចំនួន​២​នាក់ ដែល​សង្ស័យ​មាន​ដឹកឈើ​គ្រញូង ខណៈ​ពេល​នោះ​កម្លាំង​យើង​បាន​ឆែក​ឃើញ​មាន​ប្រហែល​៦១១​គីឡូក្រាម រួច​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​ធ្វើការ​សួរនាំ និង​ចាត់ការ​បន្ត ទៅ​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​រដ្ឋបាល​ព្រៃឈើ ។…

ខេត្តសៀមរាប ៖ កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ពួក​បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ធ្វើការ​ឃាត់​រថយន្ត និង​អ្នកបើកបរ​ចំនួន​២​នាក់ ដែល​សង្ស័យ​មាន​ដឹកឈើ​គ្រញូង ខណៈ​ពេល​នោះ​កម្លាំង​យើង​បាន​ឆែក​ឃើញ​មាន​ប្រហែល​៦១១​គីឡូក្រាម រួច​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​ធ្វើការ​សួរនាំ និង​ចាត់ការ​បន្ត ទៅ​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​រដ្ឋបាល​ព្រៃឈើ ។

ហេតុ​ការ​ឃាត់ខ្លួន​អ្នកបើកបរ និង​រថយន្ត​ដឹកឈើ​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ ខណៈ​កំពុង​ចុះ​ត្រួតពិនិត្យ​សន្តិសុខ​នៅ​លើ​ផ្លូវជាតិ​លេខ​(៦) ត្រង់​ចំណុច​ភូមិ​គោក​ជួន ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់​មាន​ទី​១- ឈ្មោះ ស៊ុ​យ ប៊ុ​ន​ហុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ បើករថយន្ត​ម៉ាក visto​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2U. 3370 និង​ទី​២-​ឈ្មោះ សល់ វី ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ស្រុក​មុខកំពូល ខេត្តកណ្ដាល បើករថយន្ត​ម៉ាក​កូរ៉េ ពាក់​ផ្លា​ក​លេខ​តាកែវ​2A.1456 ដោយ​មានការ​កែ​ច្នៃ​ដឹកឈើ​ប្រភេទ​គ្រញូង និង​ដាក់​សត្វ​ទា​ពីលើ ។

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​យក​មក​សួរនាំ រួច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ទាំង​២​នាក់ ពិតជា​បាន​ដឹកឈើ​គ្រញូង​ចេញពី​ស្រុក​ក្រឡាញ់​ទៅ​កាន់​រាជធានី​ភ្នំពេញ​ដោយ​ស៊ីឈ្នួល​គេ ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​វត្ថុ​តាង​ពាក់ព័ន្ធ​បាន​ប្រគល់​ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប អស់ហើយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​វត្ថុ​តាង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ជនសង្ស័យ ទាំង​២​នាក់​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​សួរនាំ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ច្បាប់រដ្ឋបាល​ព្រៃឈើ ។ ចំណែក​វត្ថុ​តាង​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ