ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​បើក​ជើងហោះហើរ​ពី​ជប៉ុន​ និង​​បើក​ទំហំ​ពា​ជិ​ជ្ជ​កម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ស៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ជប៉ុន​បើក​ជើងហោះហើរ​មក​កម្ពុជា ​និង​បើក​ទំហំ​ពា​ជិ​ជ្ជ​កម្ម​ ។ យោង​តាម​បណ្តាញ​សង្គម​ថ្ងៃ​ទី​២២ ​សីហា…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ស៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ជប៉ុន​បើក​ជើងហោះហើរ​មក​កម្ពុជា ​និង​បើក​ទំហំ​ពា​ជិ​ជ្ជ​កម្ម​ ។ យោង​តាម​បណ្តាញ​សង្គម​ថ្ងៃ​ទី​២២ ​សីហា ​ឆ្នាំ​២០២០​នៅ​ក្នុង​ជំនួប​ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តី​រីករាយ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​សារ​ជា​ថ្មី​ទៀត​ បន្ទាប់​ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៤ កន្លង​ទៅ​ ។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ចំពោះ​ជំនួយ​ដែល​បាន​ផ្ដល់​មក​កម្ពុជា នា​រយៈពេល​កន្លង​មក និង​ជំនួយ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ និង​អរគុណ​ទៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ជួយ​ពលករ ក៏​ដូច​ជា​ដល់​និស្សិត​កម្ពុជា ដែល​កំពុង​តែ​សិក្សា និង​បម្រើ​ការងារ​នៅ​ឯ​ប្រទេស​ជប៉ុន​។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក៏​បាន​គាំទ្រ​នូវ​ការ​បើក​ឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើង​វិញ ក៏​ដូច​ជា​ជំរុញ​នូវ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេង​ៗ​រវាង​កម្ពុជា និង​ជប៉ុន ដែល​ទាំង​អស់នោះ នឹង​ធ្វើ​អោយ​ទំនាក់ទំនង និង​ការ​ផ្ដល់​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​ដែល​អាច​នាំ​មក​ទំនាក់ទំនង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ជា​បន្ត​ទៀត​ផង​ដែរ​។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​- ជប៉ុន​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​១,២ ពាន់​លាន​ដុល្លារ​ហើយ​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​វិញ​០,៨ ពាន់​លាន​ដុល្លារ ។ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០២០ នេះ រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​មាន​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​ប្រមាណ​៥០០​លាន​ដុល្លារ និង​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​ប្រមាណ​៣០០​លាន​ដុល្លារ​។

សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ចំពោះ​ការ​បើក​ដំណើរការ​ឡើង​វិញ​នៃ​ប្រទេស​ទាំង​ពីរ សម្តេច​បាន​ស្នើ​ឲ្យមានការ​ហោះហើរ​ឡើង​វិញ​របស់​ក្រុមហ៊ុន​អាណា​ណា ដែល​ការ​ហោះហើរ​នេះ នឹង​អាច​នាំ​អោយ​ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ​មាន​សភាពការណ៍​ធម្មតា​ឡើង​វិញ ជា​ពិសេស​ត្រូវ​អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន​ផង​ដែរ​។ សម្តេច​តេ​ជោ​បន្ត​ថា ការ​ហោះហើរ​ឡើង​វិញ​នេះ នាំ​អោយ​មានការ​កើនឡើង​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ការ និង​វិនិយោគ​ផង​ដែរ​។

ជាទី​បញ្ចប់​សម្ដេច​តេ​ជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​ជា​ពិសេស​ជាមួយនឹង​កម្មវិធី​ជំនួយ​ក្រៅប្រទេស ដែល​រាល់​គម្រោង​ទាំងនោះ​មិន​មានការ​ពន្យា ឬ​បញ្ឈប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​កំពុង​តែ​ដំណើរការ​ជា​ប្រក្រតី​។

ក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​គោរព​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដែល​បាន​ចាត់វិធានការ​ល្អ​ប្រសើរ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ covid 19 បាន​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​។

ឯកឧត្តម​ក៏​បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​ក្នុង​ភាព​ឈ្លាសវៃ ដែល​នាំ​ដល់​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​នេះ គឺ​ឯកឧត្តម​បាន​សង្កេត​ឃើញ​ថា​កម្ពុជា​មានការ​អភិវឌ្ឍន៍​រីក​ចំរើន​ខ្លាំង​និង​ឆាប់រហ័ស លើស​ពី​នោះ ឯកឧត្តម​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា ជប៉ុន​បាន​ត្រៀម​ថវិកា​មួយ​ចំនួន​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ផង​ដែរ​។ ឯកឧត្តម ក៏​បាន​ស្នើ​សុំ​ដើម្បី​ធ្វើ​យ៉ាងណា​បើក​ដំណើរការ​ឡើង​វិញ រវាង​ប្រទេស​ទាំង​ពីរ ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ធុរកិច្ច​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត ឯក​ឧត្ត​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ​ថា និស្សិត​កម្ពុជា​យើង​ចំនួន​១៩​នាក់​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​ឆាប់​ឆាប់​នេះ​។
ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ភាគី​ជប៉ុន​បាន​ធ្វើការ​សិក្សា​ចប់​សព្វគ្រប់​ហើយ​ទៅ​លើ​កំពង់​ផែ​ក្រុងព្រះសីហនុ​សម្រាប់​ធ្វើ​យ៉ាងណា​ឲ្យ​កំពង់​ផែ​នោះ​ទទួល​កប៉ាល់​ធំ​ៗ​ចូល​ចត ក្នុង​ន័យ​នេះ ឯកឧត្តម​បាន​ស្នើ​សុំ​សម្ដេច​តេ​ជោ​ឲ្យ​មានការ​គាំទ្រ​គម្រោង​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ