ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជនទូ​ទាំង​សៀមរាប​សាទរ​ណាស់ ចំពោះការប្រកួច.ក​បាន​​

3 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ​បាន​ប្រឹងប្រែង​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​២​នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ក្រុម​យុវជន​១​ក្រុម​ទៀត​មាន​គ្នា​៥​នាក់ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​,​ស្រាល​ចំនួន​៤​នាក់នោះ​ ត្រូវ​ចាប់ខ្លួន​បាន​ហើយ ប៉ុន្តែ ខាង​ជំនាញ…

​ខេត្តសៀមរាប​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ​បាន​ប្រឹងប្រែង​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​២​នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ក្រុម​យុវជន​១​ក្រុម​ទៀត​មាន​គ្នា​៥​នាក់ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​,​ស្រាល​ចំនួន​៤​នាក់នោះ​ ត្រូវ​ចាប់ខ្លួន​បាន​ហើយ ប៉ុន្តែ ខាង​ជំនាញ កងរាជអាវុធហត្ថ​ខេត្​កំពុង​សួរនាំ និង​ស្រាវជ្រាវបន្ត​។

ការបង្ក្រាបបាននេះ គឺមហាជនទូ​ទាំងខេត្តសៀមរាបបាន​សាទរ និងកោតសរសើរ ចំពោះ​ស្នាដៃ​របស់​កង​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ដែល​បាន​បំបែកសំណុំរឿង​ឃាតកម្ម​បិទមុខ​នេះ​បាន​​សម្រេច និងផ្លែផ្កា​ផង​ដែរ​។

បើតាមប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថម្នាក់​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ​នេះ​ថា ករណី​ក្មេង​ទំនើង​ចំនួន​២​នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ក្រុម​យុវជន​១​ក្រុម មាន​គ្នា​៥​នាក់ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ របួស ធ្ងន់​,​ស្រាល​ចំនួន​៤​នាក់ នៅ​ផ្លូវ​៦០​ម៉ែត្រ ជិត​សណ្ឋា​គារ​សុខា សៀមរាប ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប តាម​ស្រាវ ជ្រាវ​ចាប់ខ្លួន​បាន​ហើយ​។​បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ឈាន​ទៅ​ប្រមូល​ភ័ស្តុតាង​បន្ថែម​ទៀត​។

សូម​រំលឹក​ថា ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​សណ្ឋាគារ សុខា​សៀមរាប ផ្លូវ ៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះស្លាប់ម្នាក់ របួស ធ្ងន់-ស្រាល៤នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ