រាជធានីភ្នំពេញ ៖ បើមើលទៅទេសភាពឆ្នេរសមុទ្រស្អាតណាស់ ប៉ុន្តែសំរាមទាំងនេះបានធ្វើឱ្យទេសភាពទាំងនេះប្រែជាអាក្រក់។ តើយើងអាចចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាឆ្នេរសមុទ្រយើងឱ្យស្រស់ស្អាតជារៀងរហូតទេ ? នេះបើយោងតាមផេកក្រសួងបរិស្ថានបានចេញផ្សាយនាថ្ងៃទី២០ ខែសីហានេះ។
ក្រសួងបានបញ្ជាក់ថា បងប្អូនត្រូវវេចខ្ចប់សំរាម និងទុកដាក់ក្នុងធុងសំរាមនៅក្បែរនោះ មិនគួរណាបោះចោលអនាធិបតេយ្យយ៉ាងនេះទេ ។ បងប្អូនដើរកម្សាន្តចង់បានទេសភាពស្អាត ចុះបើបងប្អូនមួយចំនួនតូចមិនចូលរួមថែរក្សា ហើយបន្សល់ទុកសំរាមរបស់ខ្លួនពាសវាលពាសកាលដូច្នេះ តើបងប្អូនប្រជាពលរដ្ឋផ្សេងទៀតនឹងមកទស្សនាទីនេះទៀតទេ?
សូមចូលរួមថែរក្សាអនាម័យបរិស្ថាន និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។ ទោះបីបងប្អូនអញ្ជើញដល់ទីណាក៏ដោយ សូមចាត់ទុកទីកន្លែងនោះជាផ្ទះរបស់យើង ចូលរួមសម្អាតបរិស្ថានយើង។
ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋភាគច្រើនដែលបានប្រកាន់ខ្ជាប់នូវអនាម័យបរិស្ថាន រមណីយដ្ឋានស្អាត បរិស្ថានល្អ ៕
ចែករំលែកព័តមាននេះ