ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​៥​ថ្ងៃ​មកនេះ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​លើ​ទឹកដី​ខេត្តមណ្ឌលគិរី​ចំនួន​ជាង​៤​ម៉ឺន​នាក់

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តមណ្ឌលគិរី ៖ តាម​របាយការណ៍​របស់​លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក្នុង​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២១ ខែសីហា…

ខេត្តមណ្ឌលគិរី ៖ តាម​របាយការណ៍​របស់​លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក្នុង​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​នេះ​មាន​ចំនួន​សរុប ៤៣.៧១៤​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន ៤៣.៥១០​នាក់ ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន ២០៤​នាក់ បើ​ប្រៀបធៀប​ចូល​ឆ្នាំ​២០១៩ គឺ​មានការ​កើនឡើង​ចំនួន ៦៨,៥៨% ។

លោក ងិ​ន សុ​វិមាន បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​តាម​បណ្តា​រមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និង​កន្លែង​កម្សាន្ត​នានា​ក្នុង​ខេត្តមណ្ឌលគិរី ក៏​បាន​រឹត​បន្តឹង​ក្នុង​ការ​អនុវត្ត​វិធាន​ការណ៍​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ