ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាអធិការរង​ទំនើងម្នាក់ អាង​ខ្នង​​​បា.ញ់​បោះម៉ា​សេរី​ !

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អធិការរង​នគរបាល​ស្រុក​សំរោង​ទង​មួយ​រូប ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់​ពី​លោក​អធិការរង​រូប​នេះ​បាន​ផឹក​ស៊ី​ជាមួយ​កូនចៅ​ក្រោម​ឱវាទ​និយាយ​អួត​ក្អេងក្អាង​ថា ​ខ្លួន​មាន​ខ្នងបង្អែក​យ៉ាង​រឹង​មាំ​នៅ​ក្រសួងមហាផ្ទៃ​ បើ​ទោះជា​បង្ករ​ភាពអនាធិ​ប​តេ​យ្យ​បាញ់បោះ​សេរី​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី​ខ្លួន​ដែរ​។​ ក្រោយ​ពី​និយាយ​អួត​ក្អេងក្អាង​ចប់​រួច​មក​ អធិការរង​ទទួល​ផែន​សន្តិសុខ​រូប​នេះ ​បាន​ទាញ​អាវុធ​ខ្លី​របស់​ខ្លួនម៉ា​កឡុកទៅ​ឈរ​បាញ់​លេង​យ៉ាង​អនាធិបតេយ្យ​…

ខេត្តកំពង់ស្ពឺ ៖ អធិការរង​នគរបាល​ស្រុក​សំរោង​ទង​មួយ​រូប ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់​ពី​លោក​អធិការរង​រូប​នេះ​បាន​ផឹក​ស៊ី​ជាមួយ​កូនចៅ​ក្រោម​ឱវាទ​និយាយ​អួត​ក្អេងក្អាង​ថា ​ខ្លួន​មាន​ខ្នងបង្អែក​យ៉ាង​រឹង​មាំ​នៅ​ក្រសួងមហាផ្ទៃ​ បើ​ទោះជា​បង្ករ​ភាពអនាធិ​ប​តេ​យ្យ​បាញ់បោះ​សេរី​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី​ខ្លួន​ដែរ​។​

ក្រោយ​ពី​និយាយ​អួត​ក្អេងក្អាង​ចប់​រួច​មក​ អធិការរង​ទទួល​ផែន​សន្តិសុខ​រូប​នេះ ​បាន​ទាញ​អាវុធ​ខ្លី​របស់​ខ្លួនម៉ា​កឡុកទៅ​ឈរ​បាញ់​លេង​យ៉ាង​អនាធិបតេយ្យ​ នៅ​ក្នុង​បរិវេន សាលាស្រុក​ ចំណុច​មាត់​ត្រពាំង​ទឹក​ខាងត្បូង​ ជាមួយ​កូនចៅ​របស់​ខ្លួន​ជា​ច្រើន​នាក់​។​ការ​បាញ់បោះ​យ៉ាង​អនា​ធិបតេយ្យ​នេះ​ ទំនងជា​ចង់​អួត​នឹង​បង្ហាញ​ថា​ខ្លួន​គឺជា​មនុស្ស​មាន​ឥទ្ធិពល​និង​មាន​ខ្នងបង្អែក​រឹង​មាំ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​បានឃើញ​តែ​ទីបំផុត ត្រូវ​អាម៉ាសមុខ​ដោយសារ​តែ​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​នៃ​កង​អន្តរា​គមន៍​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​។

យោង​តាម​របាយការណ៍​ដែល​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​សំរោង​ទង​គោរព​ផ្ញើ​ជូន​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ចុះ​ថ្ងៃ​ទី 20 ខែសីហា​ឆ្នាំ 2020 បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី 18 ខែសីហា​ឆ្នាំ 2020 វេលា​ម៉ោង​9 និង 00 នាទី​លោក​វរសេនីយ៍ទោ​កង​ភា​រី​អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បាន​យក​អាវុធ​ខ្លី​របស់​ខ្លួន​មួយ​ដើម​ម៉ា​កឡុក​ធ្វើ​សកម្មភាព​ឈរ​បាញ់បោះ​យ៉ាង​សេរី​និង​អនាធិបតេយ្យ​បំផុត​ចំនួន 3 គ្រាប់​គឺ​នៅ​ចំណុច​បរិវេណ​សាលាស្រុក​មាត់​ស្រះ​ទឹក​ខាងត្បូង​។​

ក្នុង​របាយការណ៍​បន្ត​ថា​លុះ​មក​ដល់​ថ្ងៃ​ទី 19 សីហា​ឆ្នាំ 2020 ដដែល​វេលា​ម៉ោង 18 និង 30 នាទី​លោក​វរ​:​សេនីយ៍​ទោ​កង​ភា​រី​អធិការរង​ដ៏​ទំនើង​រូប​នេះ​បាន​នាំ​កូនចៅ​ក្រោម​ឱវាទ​ផឹកស៊ី​រហូត​ស្រវឹង​និយាយ​អួត​ក្អេងក្អាង​ហើយ​បាន​យក​អាវុធ​ខ្លី​ម៉ា​កឡុក​ដដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​មក​ឈរ​បាញ់បោះ​លេង​យ៉ាង​សេរី​នៅ​ក្នុង​បរ​វេន​សាលាស្រុក​ចំណុច​មាត់​ស្រះ​ទឹក​ដដែល​ក្នុង​នោះ​កូនចៅ​របស់​ខ្លួន​ជា​ច្រើន​ដែល​ផឹកស៊ី​ក៏​បាន​ចូលរួម​ក្នុង​ការ​បាញ់បោះ​នេះ​ដែរ​។

អ្នក​ដែល​ចូលរួម​បាញ់បោះ​ជាមួយ​អធិការរង ដ៏​ទំនើង​រូប​នេះ​រួម​មាន​លោក​អនុ​សេ​នីយ៍​ឯក ​ដ​ន​ សុខុម ​ឋានៈ​នាយ​រង​ផ្នែក​សន្តិសុខ​បាញ់​ចំនួន 2 គ្រាប់​លោក​អនុសេនីយ៍ត្រី​ព្រីង​ឡង​ឌី​ឋានៈ​នាយ​រង​ប៉ុស្តិ៍​វ​ល្លិ៍​ស​បាញ់​ចំនួន 2 គ្រាប់​លោក​អនុសេនីយ៍ត្រី​តាន់​សៅ​លី​ឋានៈ​នាយ​រង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន 2 គ្រាប់​លោក​អនុសេនីយ៍ត្រី​ម៉ា​ន់​ប៊ុ​ណ្ណា​រ៉ា ឋានៈ​នាយ​រង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន 2 គ្រាប់​លោក​ព្រិ​ន្ទ​បាល​ទោ​ឌី សូ​ភក្តិ ឋានៈ​មន្ត្រី​ប៉ុស្តិ៍​ទំព័រ​មាស​បាញ់​ចំនួន 2 គ្រាប់​។

ការ​បាញ់បោះ​បង្ក​ភាព​អនាធិបតេយ្យ​បង្កើត​ឲ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​សង្គម​របស់​ក្រុម​មន្ត្រី​នគរបាល​និង​លោក​ស​ក្កិ​4 កន្លះ​កង​ភា​រី​រូប​នេះ​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​សំបក​គ្រាប់​នៅ​កន្លែង​កើតហេតុ​ចំនួន 11 គ្រាប់​លោក​អធិការ​ង​ដ៏​ទំនើង​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កម្លាំង​ការិយាល័យ​អន្តរាគមន៍​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង 22 និង 30 នាទី​ថ្ងៃ​ដដែល​ ។

ពេល​នេះ​ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​កំពុង​តែ​ធ្វើការ​សាកសួរ​លោក​អធិការរង​ដ៏​ទំនើង​រូប​នេះ​រក​មូលហេតុ​ដើមចម​នៃ​ការ​បង្ក​ភាព​អនាធិប​តេយ្យ​និង​បង្ក​បញ្ហា​អសន្តិសុខ​ដល់​សង្គម​ឋានៈ​ដែល​ខ្លួន​ជា​សមត្ថកិច្ច​ជា​គំរូ​ដល់​ប្រជា​ពលរដ្ឋ​និង​ជា​អ្នក​ការពារ​សន្តិសុខ​សុវត្ថិភាព​តែ​បែរជា​ប្រព្រឹត្តិ​ទ​ង្វើ​បែប​នេះ​ទៅ​វិញ​។ ក្នុង​របាយការណ៍​ដែល​គោរព​ផ្ញើ​ជូន​លោកស្នងការ​នគរបាល​ខេត្ត​មិន​ត្រឹមតែ​ចុះហត្ថលេខា​ដោយ​លោក​វរសេនីយ៍ឯក​ឃុ​ត​សុផល​អធិការ​ស្រុក​សំរោង​ទង​តែ​ម្នាក់​នោះ​ទេ​គឺ​សូ​ម្បី​តែ​អភិបាលស្រុក​សំរោង​ទង​ក៏​ចុះហត្ថលេខា​ឯកភាព​ផង​ដែរ​។

គួរ​រំលឹក​ថា​ អធិការ​ង​រូប​នេះ​កន្លង​មក ​ធ្លាប់​បើក​ល្បែង​ជល់​មាន់ online ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​បង្ក្រាប​ដែរ​តែ​កាលនោះ​មិន​ដឹង​ថា បណ្ដាល​មក​ពី​ឥទ្ធិពល​ខ្នងបង្អែក​របស់​លោក​អធិការ​ង​រូប​នេះ​ឬ​ក៏​ជា​ការ​ត្រូវ​រូ​វ​គ្នា​នោះ​ទេ​ទើប​ក្រុម​អ្នក​បង្ក្រាប​ធ្វើ​របាយការណ៍​គោរព​ជូន​ថ្នាក់ដឹកនាំ​ដោយ​មិន​មាន​ឈ្មោះ​លោក​អធិការរង​រូប​នេះ​ឡើយ ​គឺជា​ឈ្មោះ​អ្នក​ផ្សេង​ទៅ​វិញ​ដែល​ធាតុ​ពិត​មហា​ជន​និង​សមត្ថកិច្ច​ជា​ច្រើន​នៅ​ក្រុង​ច្បារមន​នៃ​សង្កាត់​សុ​ព័រ​ទេព​បានដឹង​យ៉ាង​ច្បាស់​ថា​ទីតាំង​កន្លែង​ជល់​មាន់ online ដែល​ត្រ​វ​បង្ក្រាប​នោះ​គឺជា​របស់​លោក​កង​ភា​រី​អធិការរង​រូប​នេះយ៉ាងពិតប្រាកដ ។

ព័ត៌មានពិស្តារ​មានផ្សាយជូន​នៅកាសែតកោះសន្តិភាពថ្ងៃទី២៣ សីហា ។

អត្ថបទសរសេរ ដោយ