ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ជួប​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នៅ​វិមាន​សន្តិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​មុន​នេះ​បន្តិច​ថា «​នៅ​ម៉ោង​ប្រមាណ​១០​និង​០០​ព្រឹក ថ្ងៃ​សៅរ៍ ទី​២២…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​មុន​នេះ​បន្តិច​ថា «​នៅ​ម៉ោង​ប្រមាណ​១០​និង​០០​ព្រឹក ថ្ងៃ​សៅរ៍ ទី​២២ ខែសីហា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជួប លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​នៅ​វិមាន​សន្តិភាព​។​»

សម្តេច​តេ​ជោ បាន​សរសេរ​បញ្ជាក់​ថា លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ដំបូង​នៅ​កម្ពុជា ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែសីហា ។

ក្រៅពី​ជំនួប​ជាមួយ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នេះ លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ផង​ដែរ ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នៅ​កម្ពុជា​ពេល​នេះ គឺ​ជួយ​ពង្រឹង និង​ពង្រីក​ថែម​ទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ជប៉ុន​នៅ​លើ​គ្រប់​វិស័យ​ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទេ្វ​ភាគី និង​ពហុភាគី ។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា ការ​បង្ហាញ​នូវ​សាមគ្គីភាព​មិត្តភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វី​ដ​-១៩ ក៏​ដូច​ជា កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ផង​ដែរ ៕