ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ករណី​កូ​វី​ដ​ជា​ហើយ​លាប់​ឡើង​វិញ នៅ​ទីក្រុង​ហូ​ជី​មិ​ញ

3 ឆ្នាំ មុន

វៀតណាម​ ៖ អ្នកជម្ងឺ​វ័យ ២៧​ឆ្នាំ​ម្នាក់ ​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​ជម្ងឺ​កូ​វី​ដ ៤​ថ្ងៃ បន្ទាប់​ពី​បាន​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ពី​បានជា​ពី​ជម្ងឺ​នេះ ​។ បុរស​នោះ​បាន​ឆ្លង​កូ​វី​ដ​នៅ​ហ្គី​ណេ​អេក្វាទ័រ (Equatorial…

វៀតណាម​ ៖ អ្នកជម្ងឺ​វ័យ ២៧​ឆ្នាំ​ម្នាក់ ​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​ជម្ងឺ​កូ​វី​ដ ៤​ថ្ងៃ បន្ទាប់​ពី​បាន​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ពី​បានជា​ពី​ជម្ងឺ​នេះ ​។

បុរស​នោះ​បាន​ឆ្លង​កូ​វី​ដ​នៅ​ហ្គី​ណេ​អេក្វាទ័រ (Equatorial Guinea) ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កណ្តាល​នៃ​ជម្ងឺ​ត្រូ​ពិ​ក​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដានេះ ​។

បន្ទាប់​ពី​បាន​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន ៣​លើក​រួច​មក គាត់​បាន​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ហើយ​បាន​ទៅ​ធ្វើការ​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ នៅ​ផ្លូវ ថូ​យ​ង៉ុ​ក​ហុ​ក ឃុំ​ហា​ធៀង ស្រុក​ថន​ភូ​។

លទ្ធផល​តេស្ត​របស់​គាត់​ក៏​អវិជ្ជមាន​ដែរ​នៅ​ថ្ងៃ​ទី​១៦ និង ១៧ ខែសីហា​ ។ តែ​ស្រាប់តែ នៅ​ថ្ងៃ​ទី​១៨ ខែសីហា​គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន​។

បន្ទាប់​មក​បុរស​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្យាបាល​កូ​វី​ដ Củ Chi ក្នុង​ស្ថានភាព​សុខភាព​ធម្មតា​ដោយ​មិន​មាន​សញ្ញា​ថា​គ្រុនក្តៅ​ក្អក​ឬ​ពិបាក​ដកដង្ហើម​ទេ​។

អាជ្ញាធរ​បាន​ចាក់សោរ​ទុក ១៧​គ្រួសារ ​នៅ​ជុំវិញ​ផ្ទះ​របស់​គាត់ ហើយ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ពី​គ្នា និង​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន ៥២​នាក់ ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​គាត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ