ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​​ណាស់​! ព្រោះ​តែ​ក្រពះ ​ឆ្លង​ដែន​ទៅ​ថៃ​ត្រូវ​គេ​ចាប់ឱ្យលុតជង្គង់ក្រាបដល់ដី​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពលករ​ខ្មែរ​ជាង​១០​នាក់​ត្រូវ​បាន​កងកម្លាំង​ទា​ហាន​​បូរ​ផា​ថៃ​ចាប់ខ្លួន​នៅ​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៩៧ ​ស្ថិត​ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ​ខេត្ត​ស្រះ​កែវ ​កាលពី​ថ្ងៃ​ទី​២០​ សីហា ឆ្នាំ​​២០២០ ​បើ​មើល​រូបភាព​នៅ​ចំណុច​កើតហេតុ​ពិតជា​គួរ​ឲ្យ​ស​ង្វែ​គ​ណាស់​ ព្រោះ​ក្រុម​ពលករ​ត្រូវ​គេ​ចាប់​ឲ្យ​លុតជង្គង់​ក្រាប​ដល់​ដី​គ្រប់​គ្នា​ៗ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពលករ​ខ្មែរ​ជាង​១០​នាក់​ត្រូវ​បាន​កងកម្លាំង​ទា​ហាន​​បូរ​ផា​ថៃ​ចាប់ខ្លួន​នៅ​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៩៧ ​ស្ថិត​ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ​ខេត្ត​ស្រះ​កែវ ​កាលពី​ថ្ងៃ​ទី​២០​ សីហា ឆ្នាំ​​២០២០ ​បើ​មើល​រូបភាព​នៅ​ចំណុច​កើតហេតុ​ពិតជា​គួរ​ឲ្យ​ស​ង្វែ​គ​ណាស់​ ព្រោះ​ក្រុម​ពលករ​ត្រូវ​គេ​ចាប់​ឲ្យ​លុតជង្គង់​ក្រាប​ដល់​ដី​គ្រប់​គ្នា​ៗ​។

​ពលករ​ខាងលើ​នេះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​​ទេ​ មាន​ចំនួន​​១១​នាក់​ (ស្រី​១នាក់​) ​ជិះ​​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​ថៃ​ ក្រុង​ថេ​ប​៤៥៤១​ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ក្រោយ​ធ្វើ​ដំណើរ​ពី​ព្រំដែន​នេះ​ ។ បើ​យោង​តាម​កា​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​។​

ករណី​ចាប់ខ្លួន​ពលករ​លើ​ដី​ថៃ​ តែង​កើត​មាន​ជា​រឿយ​ៗ​ និង​ស្ទើរ​ជា​រឿង​សម​ញ្ញ​ទៅ​ហើយ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ស​ង្វែ​គ​​នោះ​គឺ​រូបភាព​ចំណុច​កើតហេតុ​ ក្រុម​ពលករ​ត្រូវ​គេ​ឲ្យ​លុតជង្គង់​ក្រាប​ដល់​ដី​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ