ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ទៅ​រស់នៅ ធ្វើការ និងរៀន​នៅ​ជប៉ុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​ធ្វើការ​កត់​សម្គាល់ថា​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ទៅ​រស់នៅ​ប្រទេស​ជប៉ុន​។ នៅ​ក្នុង​សារ​ផ្ញើ​ជូន​ប្រជាជន​កម្ពុជា​ពេល​មក​ទស្សនកិច្ច​នៅ​កម្ពុជា លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​និយាយ​ថា ចំនួន​ប្រជាជន​កម្ពុជា​ទៅ​រស់នៅ​ជប៉ុន​បាន​កើនឡើង​រហូត​ដល់ ៤,៣ ដង ដោយ​កើនឡើង​ពី​ចំនួន…

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​ធ្វើការ​កត់​សម្គាល់ថា​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ទៅ​រស់នៅ​ប្រទេស​ជប៉ុន​។

នៅ​ក្នុង​សារ​ផ្ញើ​ជូន​ប្រជាជន​កម្ពុជា​ពេល​មក​ទស្សនកិច្ច​នៅ​កម្ពុជា លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​បាន​និយាយ​ថា ចំនួន​ប្រជាជន​កម្ពុជា​ទៅ​រស់នៅ​ជប៉ុន​បាន​កើនឡើង​រហូត​ដល់ ៤,៣ ដង ដោយ​កើនឡើង​ពី​ចំនួន ៣៤៣៦​នាក់​កាលពី ឆ្នាំ​២០០៤ ហើយ​បច្ចុប្បន្ន​មាន​ដល់​១៥០៣០ នាក់​នៅ​ឆ្នាំ​២០២០​នេះ​។

ភាគច្រើន​ប្រជាជន​កម្ពុជា​ទៅ​រស់នៅ​ជប៉ុន​ទាំងនោះ ដើម្បី​ធ្វើការ និង រៀនសូត្រ​។

លោក​រដ្ឋមន្ត្រី​ក៏​អោយ​ដឹង​ដែរ​ថា ចំនួន​ប្រជាជន​ជប៉ុន​នៅ​កម្ពុជា​បាន​កើនឡើង​២.២​ដង (​ពី​១,៧៩៣​នាក់ ដល់​៣,៩៣៤​នាក់​) រីឯ​ក្រុមហ៊ុន​ជប៉ុន​កើន​២.៧​ដង (​ពី​១៤២​ក្រុមហ៊ុន ដល់​៣៨៨​ក្រុមហ៊ុន​)​។

ចំណែកឯ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​២.៣​ដង (​ពី​១០០​លាន​ដុល្លា​អា​មេ​រិ​ករ​ហូត ដល់​២៣០​លាន​ដុល្លា​អា​មេ​រិ​ក​)​។ ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន​កើន​៤.៣​ដង (​ពី​៣,៤៣៦​នាក់ ដល់​១៥,០២០​នាក់​)​។

ប្រទេស​កម្ពុជា​ស្ថិត​នៅ​ទី​កណ្តាល​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ដែល​ត​ភ្ជាប់​តំបន់​មេគង្គ និង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន ជា​យុវជន​វ័យក្មេង និង​ស្វាហាប់​អាយុ​ក្រោម​២៥​ឆ្នាំ ដែល​នេះ​ជា​សក្តានុពល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ