ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ម្ចាស់ផ្ទះ​មក​ពី​ក្រៅ ទើប​តែ​កាច់​បា​រ៉ែត​ភ្លើង ឆាបឆេះ​តែ​ម្តង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ខាងក្រោយ​កា​រ៉ា​ស​សាំង TOTAL TAVANNA បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០…

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ខាងក្រោយ​កា​រ៉ា​ស​សាំង TOTAL TAVANNA បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ក្រុម​១៤ ក្នុងភូមិ ២ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

យោង​តាម​សម្ដី​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ទើប​ត្រឡប់​មក​ពី​ខាងក្រៅ ក៏​បាន​ទៅ​កាច់​បា​រ៉ែត​ភ្លើង ក៏​ស្រាប់តែ​ឆ្លង​ចរន្ត​ឆាបឆេះ​នៅ​ខាងលើ​ផ្ទះ​ជាន់​ទី​១​តែ​ម្តង (​ឈើ​លើ ថ្ម​ក្រោម )​។ ភ្លាម​ៗ​នោះ ដោយសារ​គាត់​ភ័យ​ខ្លាំង​ពេក ក៏​បាន​ហៅ​អ្នក​ជិតខាង​អោយ​ជួយ​គាត់ បន្ទាប់​មក​មាន​បុរស​ម្នាក់​ដែល​ជា​អ្នក​ជិតខាង​នោះ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​អស់​ចំនួន​១០​បំពង់ តែ​នៅ​មិន​ទាន់​រលត់​នៅឡើយ​។

ម្ចាស់ផ្ទះ​បន្ត​ថា ក្រោយមក​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​មក​ដល់ ក៏​នាំ​យក​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង និង​បាន​ប្រើ​រថយន្ដ​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១​គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ភ្លាម​ៗ ដោយ​រលត់​ទាំងស្រុង​១០០% នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី ។ ក្នុង​ហេតុការណ៍​ខាងលើ​នេះ គឺ​បណ្ដាល​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​តែ​៣០%​ប៉ុណ្ណោះ និង​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​រង​របួស​ឡើយ ។

ក្រោយ​កើតហេតុ​បន្ទាប់​ពី​សមត្ថកិច្ច​ពន្លត់​បាន​ទាំងស្រុង​រួច​មក​ទើប​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ