ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ម្ល៉េះ​! មាន់​អាំង​ស្រុក​បន្ទាយស្រី​ទទួល​បាន​ពានរង្វាន់​លេខ​១​ទៀត​ផង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើម្បី​បង្ហាញ​ជូន​ដល់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ អំពី​វិធី​ចម្អិនម្ហូប​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ក្នុង​ឱកាស​ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ របស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​៥​ថ្ងៃនេះ រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដោយ​មានការ​ចូលរួម​ពី​មន្ទីរ អង្គភាព…

ខេត្តសៀមរាប ៖ ដើម្បី​បង្ហាញ​ជូន​ដល់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ អំពី​វិធី​ចម្អិនម្ហូប​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ក្នុង​ឱកាស​ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ របស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​៥​ថ្ងៃនេះ រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដោយ​មានការ​ចូលរួម​ពី​មន្ទីរ អង្គភាព និង​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​១២ បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​សម្រាក​សៀមរាប ដោយ​មាន​បង្កើត​នូវ​កម្មវិធី​ជា​ច្រើន​ទៀត​ផង ។

នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ ព្រឹត្តិការណ៍​សម្រាក​សៀមរាប បាន​ធ្វើការ​រៀបចំ​នូវ​កម្មវិធី​ចម្អិន​ម្ហូ​ម ដោយ​មាន​ធ្វើ​ពិធី​ប្រកួត​ពានរង្វាន់ «​មាន់​អាំង​ឆ្ងាញ់​ខេត្តសៀមរាប​» ដោយ​មាន​បេក្ខជន​មក​ពី​ក្រុង​-​ស្រុក​ទាំង​១២ បាន​ធ្វើការ​ប​ញ្ជេ​ញ​នូវ​សមត្ថភាព ស្នាដៃ​តាម​ក្រុង​-​ស្រុក ដើម្បី​ដណ្តើម​យក​ភាព​ល្បីល្បាញ មាន់​អាំង​ឆ្ងាញ់​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សហការ​ជាមួយ​សមាគម​ន៍​ចុងភៅ​កម្ពុជា ។

ព្រឹត្តិការណ៍​ក្នុង​ការ​ប្រកួត​ពានរង្វាន់​មាន់​អាំង​ឆ្ងាញ់​នេះ ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​មូលដ្ឋាន​ខេត្តសៀមរាប និង​លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី លោក លោក​ឧកញ៉ា លោក​ជំទាវ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព សមាជិក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អាជ្ញាធរ​ក្រុង​-​ស្រុក មន្ត្រីរាជការ កងកម្លាំង​ទាំង​បី និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​នៅ​បរិវេណ​សួនច្បារ​ព្រះរាជ​ដំណាក់​សៀមរាប​ផង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់​លោក ភឿន គឹ​ម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ឲ្យ​ដឹង​អំពី​លក្ខ​ន្ត័​នៃ​ការ​ប្រកួត​មាន់​អាំង​នេះ ដោយ​មាន​រៀបចំ​គណៈកម្មការ​ត្រួតពិនិត្យ ដាក់​ពិន្ទុ និង​ភ្លក់​រសជាតិ​ផង​ដែរ ។ នៅ​ក្នុង​ល​ក្ខ័​ន្ត​ប្រកួត​នោះ ដោយ​បាន​ពិនិត្យ​ទៅ​សោ​ភណ្ឌ​ភាព អនាម័យ របៀប​ផ្សំ​គ្រឿង ប្រភព​នៃ​មាន់ (​មាន់​ស្រែ ឬ​កសិកម្ម ) និង​រសជាតិ​ទៀត​ផង ។

កម្មវិធី​សម្រាក​សៀមរាប​នា​ពេល​នេះ ជា​ការ​ផ្តល់​ឱកាស​ក្នុង​ការ​លើកកម្ពស់ និង​ជម្រុញ​នូវ​ផលិតផល​ក្នុងស្រុក ក៏​ដូច​ជា​ការ ជម្រុញ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប​។ ម្យ៉ាងទៀត​គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី «​សម្រាក​សៀមរាប​» នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​អំពី​សក្តានុពល​ទេសចរណ៍​ខេត្តសៀមរាប និង​លើកកម្ពស់​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​បុព្វបុរស​ខ្មែរ ឲ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​យូរអង្វែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ ។

ក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​មាន់​អាំង​ឆ្ងាញ់​ជាងគេ​នៅ​ក្នុង​ខេត្តសៀមរាប ដែល​រៀបចំ​ឡើង ដោយ​សមាគម​ចុងភៅ​កម្ពុជា​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ប្រកួត​យ៉ាងច្រើន​កុះករ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ចុងភៅ​ចំណាន​ៗ​ជា​ច្រើន​រូប​ផង​ដែរ​។ មាន់​អាំង គឺជា​មុខម្ហូប​សាមញ្ញ​មួយ​ប្រភេទ ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​ជា​មុខម្ហូប​ដែល​ពេញ​និយម​របស់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ប្រជាជន​នៅ​ក្នុង​ខេត្តសៀមរាប​នេះ​ផង​ដែរ ។

ដោយឡែក​សម្រាប់​ខេត្តសៀមរាប ប្រជាពលរដ្ឋ​មួយ​ចំនួន​ប្រកប​របប​អាំង​មាន់​លក់​ជា​ច្រើន​កន្លែង ដូច​ជា​នៅ​ស្រុក​ពួក ឃុំ​សសរស្តម្ភ និង​ស្រុក​ប្រាសាទបាគង ឃុំ​បាគង ដែល​មានការ​គាំទ្រ​ពី​អ្នក​ធ្វើ​ដំណើរ​ចេញចូល​ឆ្លងកាត់​តាម​ផ្លូវ​ស្រុក​ទាំង​ពីរ​នេះ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ទៀត​ការ​រៀបចំ​កម្មវិធី​ប្រកួត​ពានរង្វាន់​មាន់ អាំង​ឆ្ងាញ់​ជាងគេ​ខេត្ត សៀមរាប នា​ពេល​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង បង្ហាញ​នូវ​ស្នាដៃ​នៃ​ការ​អាំង​មាន់​របស់​ចុងភៅ​គ្រប់​តំបន់ ក៏​ដូច​ជា​រូបមន្ត​ពិសេស​ខុស​ៗ​គ្នា​ជា​ច្រើន​ទៀត ព្រមទាំង​បាន​ដាក់​តាំង​បង្ហាញ សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ វណ្ណៈ បាន​ចូលរួម​ទស្សនា និង​ភ្លក់​នូវ​រសជាតិ​ដ៏​ឈ្ងុ​ញ​ឆ្ងាញ់​ពិសា​នូវ​មាន់​អាំង​ពី​គ្រប់​តំបន់​ក្នុង​ខេត្តសៀមរាប ។

តាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ល​ក្ខ័​ន្ត​ប្រកួត​នោះ ដោយ​បាន​ពិនិត្យ​ទៅ​សោ​ភណ្ឌ​ភាព អនាម័យ របៀប​ផ្សំ​គ្រឿង ប្រភព​នៃ​មាន់ (​មាន់​ស្រែ ឬ​កសិកម្ម ) និង​រសជាតិ ។ ឆ្លង​តាម​គណៈកម្មការ​ត្រួតពិនិត្យ និង​ធ្វើការ​ដាក់​ពិន្ទុ ដល់​បងប្អូន​ជា​បេក្ខជន​មាន​អាជីព​អ្នក​អាំង​មាន់​លក់ មក​ពី​បណ្តា​ក្រុង​-​ស្រុក​ទាំង​១២ ជា​លទ្ធផល​នៃ​ការ​ប្រកួត​មាន់​អាំង​ឆ្ងាញ់​នៅ​ខេត្តសៀមរាប ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ទៅ​លើ​ស្រុក​បន្ទាយស្រី​, ជ័យ​លា​ភី លេខ​២ បាន​ទៅ​ស្រុក​សូទ្រនិគម និង​ជ័យ​លា​ភី​លេខ​៣ បាន​ទៅ​ក្រុង​សៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ