ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករស់នៅ​ក្រុងប៉ៃលិន​អត់​ហ៊ាន​ចេញ​ពី​ផ្ទះ ព្រោះតែ​ភ្ញៀវ​ទេសចរ​មក​លេង​អត់​ពាក់​ម៉ាស់

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព ដោយ​អ្នកខ្លះ​អត់​ហ៊ាន​ចេញពីផ្ទះ​ទៅ​ដើរ​លេង​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ឡើយ ព្រោះ​យល់​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ប្លែក​ៗ​មុខជា​ច្រើន​នាំ​គ្នា​ចូល​មក​លេង​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព ដោយ​អ្នកខ្លះ​អត់​ហ៊ាន​ចេញពីផ្ទះ​ទៅ​ដើរ​លេង​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ឡើយ ព្រោះ​យល់​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ប្លែក​ៗ​មុខជា​ច្រើន​នាំ​គ្នា​ចូល​មក​លេង​ខេត្ត​ប៉ៃលិន ហើយ​ពួក​គាត់​នាំ​គ្នា​ស្នាក់​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្ហើប​ឱ្យ​ភ្នាក់ងារ​ព័ត៌មាន​យើង​ដឹង​ថា នៅ​ថ្ងៃ​ឈប់​សម្រាក​រយ​:​ពេល​៥​ថ្ងៃ ជំនួស​ឱ្យ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នេះ គេ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ជា​ច្រើន ដូច​ជា ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ រហូត​ដល់​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​បើកបរ​រថយន្ត​ចូល​មក​លេង​នៅ​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន​គួរ​ឱ្យ​កត់សម្គាល់ ដូច​ជា ៖ រមណីយដ្ឋាន​ចំការ​ខ្នុរ រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត​ជាដើម ។

ប្រភព​បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរ​ស្ទើរតែ​ទាំងអស់ អត់​ឃើញ​មាន​ពាក់​ម៉ាស​ការពារ​នោះ​ទេ ដោយ​មានការ​ហែល​ទឹក​លេង ឬ​អង្គុយ​នៅ​លើ​ខ្យុ​ស​យ៉ាង​រំភើយ​ជាដើម ។ ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ធ្វើការ​អប់រំ​ណែនាំ​ពួក​គាត់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ។

លើស​ពី​នេះ បើ​គេ​សង្កេត​មើលទៅ​ភ្ញៀវ​ទេសចរ​ទាំងអស់ និង​អាជីវករ​លក់ដូរ​នៅ​តាម​រមណីយដ្ឋាន ហាក់ដូចជា​មានការ​ធ្វេស​ប្រហែល​យ៉ាង​ខ្លាំង ខណ​:​ភាគច្រើន គឺ​អត់​ឃើញ​មាន​ពាក់​ម៉ាស ឬ​ក្រ​ម៉ា ព្រមទាំង​អត់​មាន​លាង​សម្អាត​ដៃ​នឹង​ជែ​ល ឬ​អាល់កុល​កំចាត់​មេរោគ​បាក់តេរី​នោះ​ឡើយ ។

ចំណែកឯ​ក្រសួងសុខាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ហើយ អំពាវនាវ​ទៀត​យ៉ាង​ទទូច សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លួន​ជាប់​ជា​និច្ច មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ នៅ​ក្នុង​សហគមន៍​របស់​យើង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ