ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​បាត់បង់​ជីវិត​ដោយ​កូ​វី​ដ​នៅ​ប្រេ​ស៊ី​ល មានការ​ធ្លាក់​ចុះ

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ប្រេ​ស៊ី​ល បាន​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​កូ​វី​ដ​ថ្មី​ចំនួន ៤៩,២៩៨​ករណី និង​មានការ​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​ថ្មី​ចំនួន ១,២១២​ករណី ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មកនេះ​។…

ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ប្រេ​ស៊ី​ល បាន​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​កូ​វី​ដ​ថ្មី​ចំនួន ៤៩,២៩៨​ករណី និង​មានការ​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​ថ្មី​ចំនួន ១,២១២​ករណី ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មកនេះ​។

យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន ១១១,១០០​នាក់ បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ដោយសារ​វីរុស​នេះ​។ ចំនួន​ករណី​ឆ្លង​កូ​វី​ដ​សរុប​ក្នុង​ប្រទេស​នេះ ដែល​ត្រូវ​បាន​បញ្ជាក់​ឥឡូវ​មាន​ចំនួន ៣,៤៥៦,៦៥២ នាក់​។

មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា ការ​បាត់​បង់ជីវិត​ដែល​ទាក់ទង​នឹង​កូ​វី​ដ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​មានការ​ធ្លាក់​ចុះ​។

លេខាធិការ​នៃ​ការ​ឃ្លាំមើល​សុខភាព​ប្រេ​ស៊ី​ល លោក Arnaldo Correia de Medeiros បាន​មាន​ប្រសាសន៍​ថា​៖ «​ចាប់តាំងពី​ស​ប្តា​ហ៍​ទី​៣០ (​ពាក់កណ្តាល​ខែកក្កដា​) អត្រា​បាត់បង់​ជីវិត ដោយ​កូ​វី​ដ បាន​ធ្លាក់​ចុះ​ជា​លំដាប់​។ យើង​តាមដាន​សកម្មភាព​ឆ្លង​របស់​វីរុស​នេះ​ឱ្យ​ជាប់ ក្នុង​រយៈពេល​២​ទៅ​៣​ស​ប្តា​ហ៍​ខាង​មុខ ដើម្បី​ប្រាកដ​ថា វា​ចុះ​មែនឬ​ក៏​អត់0x017d7​»​។

យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ដោយ​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បានឱ្យ​ដឹង​ថា គិត​ត្រឹម​ស​ប្តា​ហ៍​មុន​ការ​បាត់​បង់ជីវិត​ដែល​ទាក់ទង​នឹង​កូ​វី​ដ​បាន​ធ្លាក់​ចុះ ២% បើ​ប្រៀបធៀប​នឹង​ស​ប្តា​ហ៍​មុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ