ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វង់​មូល​គោព្រៃ​ព្រឹក​នេះ រថយន្ត​រាប់រយ​គ្រឿង​បន្តកន្ទុយ​គ្នា​ស្ទះចរា​ចរណ៍​តែ​ម្តង

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​តំបន់​រង្វង់​មូល​គោព្រៃ គឺ​មាន​ចរាចរណ៍​ណែន​តាប់​តាន់ ហើយ​ក៏​មាន​រថយន្ត​រាប់រយ​គ្រឿង​បន្តកន្ទុយ​គ្នា​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ល្បី​ៗ​ផង​ដែរ​។ សមត្ថកិច្ច…

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​តំបន់​រង្វង់​មូល​គោព្រៃ គឺ​មាន​ចរាចរណ៍​ណែន​តាប់​តាន់ ហើយ​ក៏​មាន​រថយន្ត​រាប់រយ​គ្រឿង​បន្តកន្ទុយ​គ្នា​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ល្បី​ៗ​ផង​ដែរ​។

សមត្ថកិច្ច រួម​មាន​ប៉ូលិស និង​ប៉េ​អឹ​ម ក៏​បាន​សហការ​គ្នា​ជួយ​សម្រួលការ​កកស្ទះ​ចរាចរណ៍ ខណៈ​រង្វង់​មូល​គោព្រៃ បាន​ក្លាយជា​តួឯក​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​ថតរូប​ទុក​អនុស្សាវរីយ៍ ដែល​ធ្វើ​ឲ្យ​ចំណុចប្រសព្វ​ផ្លូវភ្លោះ​នេះ ក្លាយជា​កន្លែង​ដែល​កកកុញ​ជាងគេ​បំផុត​ក្នុង​ក្រុង​សែន​មនោ​រម្យ​។

ចំណែក​ភ្នំ​ដោះ​ក្រមុំ និង​សមុទ្រ​ឈើ ស្ទើរតែ​រក​កន្លែង​ដើរ​លែង​បាន ជា​ពិសេស​ទីតាំង​ឈរ​ថត​ទេសភាព​ថត​ឃើញ​តែ​មនុស្ស​ម្នា​ជំនួស​ទេសភាព​ដ៏​ស្រស់បំព្រង​ពណ៌​ខៀវស្រងាត់​។
បើ​និយាយ​ពី​ចំការ​ស្រល់ និង​ទឹកជ្រោះ​ប៊ូ​ស្រា គឺ​គ្មាន​សេសសល់​កន្លែង​អង្គុយ​ហូប​អាហារ​ពិ​កនិច​អី​នោះ​ទេ ព្រោះ​មនុស្ស​ច្រើន​លើសប្រមាណ​។

តែ​ទោះ​យ៉ាងណា​គេ​បាន​សង្កេត​ឃើញ​ថា នៅ​ទីតាំង​រមណីយដ្ឋាន​ទាំងនោះ ក៏​មិន​ភ្លេច​ទឹក​អា​ស់កុល ឬ​ជែ​ល​សម្អាត​ដៃ និង​វាស់​កម្តៅ ដើម្បី​បង្ការ​មេរោគ​ដ៏​កាច​សាហាវ​កូ​វី​ដ​១៩​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ