ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ដោយ​អគ្គិ​ភ័យ នៅ​ភូមិ​តា​អ៊ិ​ន​២ ទទួល​អំណោយ​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​មង្គល​បូ​រី

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​ជន​រង​គ្រោះ​២​នាក់​យាយ តា ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែកុម្ភៈ ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ នៅ​ភូមិ​តា​អ៊ី​ន​២ ឃុំ​ស្រះ​រាំង

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​ជន​រង​គ្រោះ​២​នាក់​យាយ តា ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែកុម្ភៈ ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ នៅ​ភូមិ​តា​អ៊ី​ន​២ ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូ​រី នា​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែកុម្ភៈ ​ឆ្នាំ​២០១៥ លោក​ឡុ​ង ពុន អភិបាលស្រុក​មង្គល​បូ​រី ជា​ប្រធានកិត្តិយស ​អនុ​សាខា​កាកបាទ​ក្រ​ហ​កម្ពុជាស្រុក​មង្គល​បូ​រី រួម​ដំណើរ​ដោយ​លោក​អធិការ​នគរបាល​ស្រុក លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ស្រុក ​និង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​ស្រុក​មង្គល​បូ​រី រួម​ទាំង​អាជ្ញាធរ​ឃុំ​ភូមិ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា ទៅ​ប្រគល់​ជូន ដើម្បី​សម្រួល​ដល់ ការ​លំបាក​របស់ លោកតា​សួង ទី អាយុ​៧៧​ឆ្នាំ ​ជា​ប្តី ​និង​ប្រពន្ធ​ឈ្មោះ​ហួត ឡាំ អាយុ​៧៤​ឆ្នាំ ស្រប​ពេល​ថ្ងៃនេះ​គឺជា​ថ្ងៃ​បុណ្យ​នៃ​សេ​ចក្រី​ស្រឡាញ់​ ។
    ​
លោក​ឡុ​ង ពុន អភិបាលស្រុក​មង្គល​បូ​រី ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទ​ក្រ​ហ​កម្ពុជា ស្រុក​មង្គល​បូ​រី បាន​ថ្លែង​នូវ​ការ​ចូលរួម​សោកស្តាយ​ពី​ហេតុការណ៍​ នៃ​អគ្គិ​ភ័យ​ដែល​បាន​កើតឡើង​នេះ បណ្តាល​ឲ្យ​ផ្ទះ​របស់​លោកតា លោកយាយ រង​នូវ​ការ​ខូចខាត ​។

ហើយ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​អគ្គិភ័យ​នេះ លោក​បាន​ដឹកនាំ​ប្រតិភូ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​មង្គល​បូ​រី ​ចុះ​មក​សាកសួរ​សុខទុក្ខ និងនាំ​យក​អំណោយ​របស់​អនុ​សាខា​កាកបាទក្រហម​ស្រុក ជា​គ្រឿង​ឧបភោគ បរិភោគ មាន​អង្ករ​ចំនួន​៥០​គ​.​ក្រ​ មី​៤​កេស​ តង់​១ ​ត្រីខ ២​យួរ​ ​ទឹកត្រី​៣​យួរ​​​ ទឹកស៊ីអ៊ីវ​២​យួរ​ ​កន្ទេល​១ មុង​១ ភួយ​១ ​ឆ្នាំ​១ ​បំពង់​ទឹក​ក្តៅ​១ ​ខ្ទះ​១ ​ចាន​១៥ ស្លាបព្រា​១០ ​និង​ថវិកា​ចំនួន​៥០៥.០០០​រៀល​ (៥០​ម៉ឺន​៥​ពាន់​រៀល​) ​។

​ជាមួយ​គ្នា​នោះ​ដែរ​លោក​អភិបាលស្រុក បញ្ជាក់​ថា​ ​កាកបាទក្រហមកម្ពុជាក្រោម​ការ​ដឹកនាំ​របស់​សម្តេច​គតិបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រមុខ សម្តេច​តែងតែ​គិត​គូរ​យកចិត្ត​ទុកដាក់ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ និង​ងាយ​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ​នោះ​ឡើយ​៕