ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​ខណ្ឌ​មានជ័យ​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ជូន​សន្តិសុខ​ខណ្ឌ​មានជ័យ​ដែល​​ធ្លាក់ខ្លួនឈឺ​ពិការ​​មួយ​ចំហៀង​​ខ្លួន

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ​ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​​ខណ្ឌ​មាន​ជ័យ និង​​ជា​​ប្រធាន​កាកបាទក្រហម​​ប្រចាំ​ខណ្ឌ កាលពី​រសៀល​​ថ្ងៃ​ទី​១៣ ​កុ​ម្ភៈ ​២០១៥ បានអញ្ជើញ​​​ចុះ​សួរសុខ​ទុក្ខ និង​ពាំនាំ​យក​

រាជ​ធានីភ្នំពេញ ៖ អនុ​សាខា​កាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ​ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​​ខណ្ឌ​មាន​ជ័យ និង​​ជា​​ប្រធាន​កាកបាទក្រហម​​ប្រចាំ​ខណ្ឌ កាលពី​រសៀល​​ថ្ងៃ​ទី​១៣ ​កុ​ម្ភៈ ​២០១៥ បានអញ្ជើញ​​​ចុះ​សួរសុខ​ទុក្ខ និង​ពាំនាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​មួយ​ចំនួន​​ ជូន​ដល់​​លោក​ហោ ម៉ៅ (សន្តិសុខ​ខណ្ឌមានជ័យ) ដែល​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​លើស​ឈាម ហើយ​ត្រូវ​ស្លាប់​​មួយ​ចំហៀង​​ខ្លួន កំពុង​សម្រាក​ព្យាបាល​​នៅ​លំនៅ​ឋាន​របស់​ខ្លួន ​ដែល​មា​នទី​តាំង​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​​អំពៅ​ទី​២ ខណ្ឌ​​ច្បារ​​អំពៅ ។

អំណោយ​​ដែល​ត្រូវ​​​ចែក​​ជូន​​​មាន​អង្ករ​២០​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកត្រី​១​​យួរ​ និង​សម្ភា​រ​ផ្ទះបាយ​ជា​ច្រើន​​ទៀត រួម​ជាមួយ​ទឹក​ប្រាក់​៥៥​ម៉ឺន​រៀល​​ផង​ដែរ​ ។ ​

​អំណោយ​ទាំងនោះ គឺជា​ទឹកចិត្ត និង​ជា​ការ​មើលឃើញ​នូវ​​ការ​លំបាក​របស់​បងប្អូន​ពី​សំណាក់​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ និង​ជា​ប្រធាន​កាកបាទក្រហម​ប្រចាំ​ខណ្ឌ ដែល​ជា​និច្ចកាល​លោក​តែងតែ​មើលឃើញ​នូវ​ទុក្ខ​​លំបាក និង​ការ​ខ្វះខាត​របស់​បងប្អូន​យើង​រៀង​មករ​ហូត​​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព