ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា កំពុង​តែ​ឈឺក្បាល ព្រោះ​គណនី​រាប់​ពាន់​ត្រូវ​គេ​លួច​ចូល

3 ឆ្នាំ មុន

អន្តរជាតិ ៖ ការ​វាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា មានការ​កើនឡើង​ខ្លាំង​ចាប់តាំងពី​ដើមឆ្នាំ​នេះ ជា​ឧទាហរណ៍​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ អាជ្ញាធរ​ប្រទេស​កា​ណា​ដា បាន​ប្រាប់​ឱ្យ​ដឹង​ថា មានការ​លួច​ចូល​គណនី​រាប់​ពាន់​របស់​អ្នក​ប្រើប្រាស់ ដែល​ប្រើ​សេវាកម្ម​ជាមួយ​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត ។…

អន្តរជាតិ ៖ ការ​វាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា មានការ​កើនឡើង​ខ្លាំង​ចាប់តាំងពី​ដើមឆ្នាំ​នេះ ជា​ឧទាហរណ៍​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ អាជ្ញាធរ​ប្រទេស​កា​ណា​ដា បាន​ប្រាប់​ឱ្យ​ដឹង​ថា មានការ​លួច​ចូល​គណនី​រាប់​ពាន់​របស់​អ្នក​ប្រើប្រាស់ ដែល​ប្រើ​សេវាកម្ម​ជាមួយ​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត ។ ការ​វាយប្រហារ​នេះ​គឺ​សំដៅ​ទៅ​លើ​សេវាកម្ម GCKey ដែល​កំពុង​ប្រើប្រាស់​ដោយ​នាយកដ្ឋាន​ចំនួន​៣០ និង​គណនី​របស់​ភ្នាក់ងារ​ពន្ធដារ នៃ​ប្រទេស​កា​ណា​ដា ។

តាម​ការ​បង្ហាញ​ប្រាប់​ពី​អាជ្ញាធរ​ថា យ៉ាង​ហោច​ណាស់​មាន​លេខ​សម្ងាត់ និង​ឈ្មោះ​អ្នក​ប្រើប្រាស់​ចំនួន ៩,០៤១ ដែល​ត្រូវ​បាន​លួច និង​ត្រូវ​បាន​ព្យាយាម​ចូល ដើម្បី​ប្រើ​សេវាកម្ម​របស់​រដ្ឋាភិបាល ។ គណនី​ទាំងនេះ ត្រូវ​បាន​បិទ​ចោល ក្រោយ​ពី​រក​ឃើញ​ថា បាន​រង​ផល​ប៉ះពាល់​ពី​ការ​វាយប្រហារ​នេះ ។ ជាមួយ​គ្នា​នេះ​ដែរ​ទិន្នន័យ​គណនី​របស់​ទីភ្នាក់ងារ​ពន្ធដារ​ប្រមាណ ៥,៥០០​គណនី ក៏​ត្រូវ​បាន​គេ​កំណត់​គោលដៅ​នៅ​ក្នុង​ការ​វាយប្រហារ​នេះ និង​ការ​វាយប្រហារ​មួយ​ផ្សេង​ទៀត​ផង​ដែរ ហើយ​ការ​ចូល​ទៅ​កាន់​គណនី​ទាំងនោះ​ត្រូវ​បាន​ផ្អាក ដើម្បី​ការពារ​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់ ។

បច្ចុប្បន្ន អាជ្ញាធរ​របស់​ប្រទេស​កា​ណា​ដា កំពុង​ស៊ើបអង្កេត ដើម្បី​ធ្វើការ​កំណត់​ឱ្យ​ច្បាស់​ថា តើ​មានការ​រំលោភ​លើ​ឯកជន​ភាព ឬ​មាន​ទិន្នន័យ​ណា ត្រូវ​បាន​ទាញ​យក​ពី​គណនី​ទាំងនោះ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ នៃ​កម្ពុជា សូម​ឱ្យ​អ្នក​ប្រើប្រាស់​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​រក្សា​ទុក​ឈ្មោះ និង​លេខ​សម្ងាត់ ដើម្បី​ជៀសវាង​ពី​ការ​លួច​យក​របស់​ជនអនាមិក ជាង​នេះ​ទៅ​ទៀត សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា តាម​រូបភាព​ផ្សេង​ៗ ដូច​ជា​ការ​បន្លំ​តេ​ឬ​ផ្ញើ​សារ​ថា ជា​ភ្នាក់ងារ​មក​ពី​ធនាគារ ដើម្បី​ឱ្យ​បងប្អូន ផ្ដល់​លេខ​កូដ​ឬ​លេខ​សម្ងាត់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ