ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេជាង​ម្នាក់​ឡើង​ធ្វើ​លើដំបូល​ផ្ទះ បែរ​ជា​ជួប​គ្រោះ​អកុសល​ធ្លាក់​ចុះ​មក​ក្រោម

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​ឡើង​ធ្វើ​លើដំបូល​ផ្ទះ តែ​ជា​អកុសល​ធ្វើ​ឱ្យ​បុរស​រង​គ្រោះ​បាន​ធ្លាក់​ចុះ​មក​ក្រោម​វិញ បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង ៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែសីហា…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​ឡើង​ធ្វើ​លើដំបូល​ផ្ទះ តែ​ជា​អកុសល​ធ្វើ​ឱ្យ​បុរស​រង​គ្រោះ​បាន​ធ្លាក់​ចុះ​មក​ក្រោម​វិញ បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង ៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ ២០២០ ស្ថិត​នៅ​ភូមិ​សា​លាស​ន្ទុ​ក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

សេចក្តីរាយការណ៍​បន្ត​ថា សព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ លាង អ៊​ន ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​ជា​មេជាង រស់នៅ​ភូមិ​ទ្រៀល ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ​។

យោង​តាម​ការ​បំភ្លឺ​ពី​បុរស​៣​នាក់​ដែល ១-​ឈ្មោះ យើង ធា អាយុ​៤៩​ឆ្នាំ ២-​ឈ្មោះ រឹត ឈាន់ អាយុ​៣៥​ឆ្នាំ និង​៣-​ឈ្មោះ យ៉ា​ន ធា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ដែល​ជា​ម្ចាស់ផ្ទះ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​ផឹក​ស្រវឹង​ជា​ប្រចាំ​។

ប្រភព​ពី​បុរស​ទាំង​៣​នាក់​បន្ត​ថា មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ​បាន​ផឹកស្រា រួច​ក៏​បាន​ឡើង​ធ្វើ​ផ្ទះ​ឲ្យ​ពួក​គាត់​ដែល​មាន​ដំបូល​កម្ពស់​៦​ម៉ែត្រ ។ ហើយ​នៅ​ពេល​ដែល​ឃើញ​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹងស្រា​នោះ ពួក​កូនជាង និង​ខាង​ម្ចាស់ផ្ទះ​បាន​ប្រាប់​គាត់​ថា «​បើ​ស្រវឹងស្រា​ហើយ កុំ​ឡើង​លើដំបូល​ផ្ទះ​អី ខ្លាច​គ្រោះថ្នាក់​» ប៉ុន្តែ​ជន​រង​គ្រោះ​រូប​នេះ​ចចេស​មិន​ស្ដាប់​គេ​ទេ នៅ​ពេល​ឡើង​ទៅ​ដល់​លើដំបូល​ហើយ ក៏​ស្រាប់តែ​បាន​ធ្លាក់​ពីលើ​ដំបូល​ចុះ​មក​ក្រោម​វិញ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ទីកន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​, រដ្ឋអំណាច​មូលដ្ឋាន​ភូមិ​-​ឃុំ ដើម្បី​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព បន្ទាប់​ពី​ពិនិត្យ​រួច​ក៏​សន្និដ្ឋាន​ថា គឺ​មក​ពី​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ជោកជាំ​គ្រប់គ្រង​សតិ​មិន​បាន ទើប​បណ្តាល​ធ្លាក់​ចុះ​បាត់បង់​ជីវិត​បែប​នេះ​។ ក្រោយមក​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ