ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​ទេ​! តេ​ង ល​ក្ខិ​ណា បាត់​មុខ​ជា​ច្រើន​ឆ្នាំ​នឹង​វិល​ច្បាម​សិល្បៈ​ម្តងទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​ជា​ពិធី​ការិនី តេ​ង ល​ក្ខិ​ណា បាន​បាត់​មុខ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ខ្លះ​គិត​ថា នាង​បោះបង់​ចោល​។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង និង​ជា​ពិធី​ការិនី តេ​ង ល​ក្ខិ​ណា បាន​បាត់​មុខ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ខ្លះ​គិត​ថា នាង​បោះបង់​ចោល​។ យ៉ាងណាមិញ ពេល​នេះ​ឃើញ​នាង​បង្ហាញ​វត្តមាន​ចូលរួម​តាម​កម្មវិធី​សិល្បៈ​នានា​យ៉ាង​គួរ​អោយ​ចាប់អារម្មណ៍​។

មានការ​លើក​ឡើង​ថា តេ​ង ល​ក្ខិ​ណា អាច​វិល​បក​មក​កាន់​សិល្បៈ​ឡើង​វិញ​។ នាង​បាន​ក្លាយជា​សមាជិក​របស់​ក្រុម​សិល្បៈ​មួយ ដែល​នឹង​ចេញ​ទៅ​បង្ហាញខ្លួន​នៅ​ប្រទេស​កូរ៉េ​ខាង​មុខ ដោយ​ក្រុម​សម្តែង​របស់​នាង សុទ្ធសឹងតែ​ជាតា​រា​ស្រី​ស្រស់​ស្អាត មានការ​ពេញ​និយម​ក្នុង​សិល្បៈ​។

ទំនងជា​មិន​ចង់​ឆក់​ល្វែង​នៅ​ក្នុង​សិល្បៈ ខ្លាច​គេ​មិន​ស្គាល់ ឬ​ភ្លេចមុខ ទើប​នាង​សម្រេចចិត្ត​បង្ហាញ​វត្តមាន​សិល្បៈ​មួយអន្លើ​ឡើង​វិញ​។

អតីត​ហ្វ្រេ​ស​ស៊ី​ហ្គើ​លលេ​ខ​៣ ជំនាន់​ទី​៣ តេ​ង ល​ក្ខិ​ណា ប្រាប់​ថា នាង​នៅ​តែ​មិន​បោះបង់​សិល្បៈ​នោះ​ទេ គ្រាន់តែ​មួយ​រយៈកាល​មុន​បាន​ផ្អាក ព្រោះ​ជាប់​ការងារ​។ យ៉ាងណា ការ​ប្រឡូក​ឡើង​វិញ គឺ​ការងារ​ផ្នែក​ខ្លះ​ៗ​ប៉ុណ្ណោះ ដូច​ជា​ថត​សំអាងការ ស្បត ជាដើម​។

ចំពោះ​ការ​លើក​ឡើង​ថា អាច​ជា​ការ​ប្រជែង​គ្នា​ជាមួយ​ក្មេង​ៗ ក្រោយ​ត្រូវ​បាន តេ​ង ល​ក្ខិ​ណា បញ្ជា​ល់​ថា ធ្វើ​អ្វី​ទៅ​តាម​លទ្ធភាព និង​ទេព​កោសល្យ​ដែល​មាន​។ នាង​មិន​ត្រូវការ​ប្រជែង​អី​ជាមួយ​អ្នក​ណា​នោះ​ទេ មាន​តែ​រីករាយ​ឃើញ​ភាព​រីក​ចម្រើន​របស់​សិល្បៈ​។

តេ​ង ល​ក្ខិ​ណា បាន​ហក់​មក​ច្រៀង​ក្នុង​ផលិតកម្ម អឹ​ម មួយ​រយៈ ប៉ុន្តែ​ចម្រៀង​របស​នាង​មិន​បាន​ធ្វើ​អោយ​នាង​ជោគជ័យ​ឡើយ ទើប​ស្ងាត់​ទីផ្សារ​មក​ដល់​បច្ចុប្បន្ន​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ