ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​គរ​តាម​ដងផ្លូវ​នានា​ក្នុង​ថ្ងៃ​ឈប់​​សម្រាក បង្ក​ឱ្យ​ប៉ះពាល់​បរិ​ស្ថាន​​យ៉ាង​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំរាម​នៅ​តែ​ជា​បញ្ហា​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន និង​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​ទាញ​យក​សំរាម​មក​គ្រប់គ្រង​ទារប្រាក់​ពី​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ចេញ​សេចក្តីជូនដំណឹង​គំរាម​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន​ទាន់​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណង់​រឹង​ជា​សាធារណៈ តែ​ការ​ប្រមូល​មិន​ទាន់​តាម​សំណូមពរ​។ បញ្ហា​នេះ​បង្ក​ឱ្យ​មានការ​រិះគន់​ជា​ខ្លាំង​ពី​មហាជន​។ ប៉ុន្មាន​ថ្ងៃនេះ…

រាជធានី​ភ្នំពេញ ៖ សំរាម​នៅ​តែ​ជា​បញ្ហា​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន និង​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​ទាញ​យក​សំរាម​មក​គ្រប់គ្រង​ទារប្រាក់​ពី​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ចេញ​សេចក្តីជូនដំណឹង​គំរាម​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន​ទាន់​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណង់​រឹង​ជា​សាធារណៈ តែ​ការ​ប្រមូល​មិន​ទាន់​តាម​សំណូមពរ​។ បញ្ហា​នេះ​បង្ក​ឱ្យ​មានការ​រិះគន់​ជា​ខ្លាំង​ពី​មហាជន​។

ប៉ុន្មាន​ថ្ងៃនេះ នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​គេ​ឃើញ​សង្កេត​ឃើញ​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ គេ​ឃើញ​សំរាម​បាន​គរ​នៅ​រាយ​ប៉ាយ​តាម​ដងផ្លូវ ជះក្លិន​ស្អុយ​អា​សោច​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​អោយ​មានការ​ប៉ះពាល​ដល់​បរិស្ថាន និង​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​យ៉ាង​ខ្លាំង ដែល​កន្លែង​ខ្លះ​បាន​ចាក់​គរ​រាប់​ស​ប្តា​ហ៍​មក​ហើយ មិន​ថា តែ​ថ្ងៃ​សម្រាក​នោះ​ទេ​។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​តាម​ដង​ផ្លូ បេតុង មុខ​វិហា​អ៊ិ​ស្លា​ម នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ និង​ផ្លូវ​បេតុង​ក្នុងភូមិ​ចាក់​ជ្រុ​ក ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​ផ្លូវ​នានា​មុខ​វត្ត​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ជាដើម​សុទ្ធតែ​គំនរ​សំរាម ។

តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​គំនរ​សំរាម បានអោយ​ដឹង​ថា រយៈពេល​ប្រមាណ​ជិត​១​ស​ប្តា​ហ៍​មក​ហើយ មិនឃើញ​ភ្នាក់ងារ​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ិ​ន ទ្រី ក៏​ដូច​ជា​អាជ្ញាធរ​សង្កាត់ មក​ប្រមូល​សំរាម​នោះ​ទេ ទុក​អោយ​សំរាម​គរ​សឹង​ក្លាយជា​កូនភ្នំ​ទៅ​ហើយ ។

គំនរ​សំរាម​ខ្លះ​ទៀត ត្រូវ​បាន​គេ​យក​ទៅ​ចាក់​ក្នុង​ដី​ឡូ​តិ៍​ស្ទើរ​រាប់​ខែ​។ នេះ​ដោយសារ​តែ​កន្លែង​ខ្លះ ភ្នាក់ងារ​ប្រមូល​សំរាម​មិន​បាន​ប្រមូល​សំរាម​អោយ​បាន​ដិត​ដល់​ទៅ​យក​ដល់​មុខ​ផ្ទះ​ជា​ហេតុ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏​បាន​ដឹក​យក​ទៅ​បោះចោល​តែ​ម្តង ។

ប្រជាពលរដ្ឋ​ក៏​បានអោយ​ដឹង​ទៀត​ថា ទោះបីជា​យ៉ាងណា គាត់​នៅ​តែ​បង់ប្រាក់​ថ្លៃ​សេវា ប្រមូល​សំរាម បើ​ភ្លេច​បង់​តែ​១​មួយ​ខែ ពេល​ទៅ​បង់​ត្រូវ​ពិន័យ​គុណ​នឹង​២ ។ ទន្ទឹម​នឹង​ការ​ប្រមូល​សំរាម​មិន​បាន​ដិត​ដល់ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​អាជីវ​រម្ម សេវាកម្ម និង​ស្ថាន​ប័ន​ឯកជន ដែល​ពុំ​ទាន់​បាន​បង់ថ្លៃ​សេវា ប្រមូល​សំរាម និង​សំណល់​រឹង សូម​រួសរាន់​មក​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​អោយ​បាន​ទាន់​ពេលវេលា បើ​ពុំ​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​ដូច​ខាងក្រោម ៖

១-​បញ្ចេញ​ឈ្មោះ​អ្នក​មិន​ទាន់​បាន​បង់ថ្លៃ​សេវា ប្រមូល​សំរាម និង​សំណល់​រឹង ជា​សារ​ធារ​ណៈ​តាម​បណ្តាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ នានា ,

២.​កត់ត្រា​ជា​បំណុល​ហើយ អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​បិទ​អាជីវកម្ម ឬ​សេវាកម្ម ជា​បណ្តោះអាសន្ន​,

និង​៣.​អនុវត្ត​វិធានការ​ផ្សេង​ៗ​ទៀត​តាម​ការ​ចាំបាច់​។

បញ្ហា​សំរាម​នេះ កន្លង​មក​ត្រូវ​គេ​ដឹង​ថា មាន​ក្រុមហ៊ុន​ចំនួន​៣ ដេញថ្លៃ វិនិយោគ​រួច ហើយ​តែ​មិន​ទាន់​ដំណើរការ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ