ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​! ផ្ទះ​១​ខ្នង​កណ្តាល​ក្រុង​​សៀមរាប​ឆេះ​ខ្ទេច​អស់​ជាង​១​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​កណ្តាល​ក្រុង​សៀមរាប បាន​ចាក់សោរ​ទុក​ចោល ក៏​ស្រាប់តែ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​១​ចំនួន​ធំ បើ​គិត​ជា​ទឹកប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ តែ​ពុំ​បណ្តាល​ឱ្យ​មានការ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ដោយសារ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ទាន់​ពេល ។…

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​កណ្តាល​ក្រុង​សៀមរាប បាន​ចាក់សោរ​ទុក​ចោល ក៏​ស្រាប់តែ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​១​ចំនួន​ធំ បើ​គិត​ជា​ទឹកប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ តែ​ពុំ​បណ្តាល​ឱ្យ​មានការ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ដោយសារ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ទាន់​ពេល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ក្រុម​ទី​០២ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា នេះ​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់ទាំង​ស្រុង​នោះ​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឃុន ម៉ៅ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​នៅផ្ទះ ហើយ​បណ្តាល​ឱ្យ​រង​ការ​ចូ​ខាត​ផ្ទះ​ឈើ​មួយ​ខ្នង​ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី ប្រវែង​៥​ម​×៧​ម (​ខូចខាត​ទាំងស្រុង​) លុយ​ខ្មែរ​២០​ម៉ឺន​រៀល លុយ​ដុល្លារ​២២០០​ដុល្លារ និង​សំភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ការ​ជួយ​បាញ់​ពន្លត់​នោះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៦​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​ឡាន​, រថ​យ​ន្ព​ពន្លត់​អគ្គិភ័យ​របស់​អាជ្ញាធរ​អប្សរា​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​២​ឡាន និងរ​ថយ​ន្ព​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ក្រុង​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣​ឡាន​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ម៉ោង​៤​និ​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​អគ្គិភ័យ​ត្រូវ​បាន​រលត់​ជា​ស្ថាពរ ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ខាងលើ​កើង​ឡើង គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែភ្លើង​) ខណៈ​ម្ចាស់ផ្ទះ​ចាក់សោរ​ទុក​ចោល​។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​ធ្វើ​កំណត់ហេតុ ដើម្បី​រៀបចំ​ឯកសារ​ជូន​ទៅ​ថ្នាក់លើ​។ ចំណែក​​ផ្ទះ​របស់​ពលរដ្ឋ​ដែល​ឆេះ​អស់ទាំង​ស្រុង ព្រមទាំង​ទ្រព្យសម្បត្តិ​នោះ អស់​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ