ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំង​ប្លា​ស្ទិ​ក​​២៥០០​របាំង​ចែក​​​​ឥត​គិតថ្លៃ​ពី​ដល់ទី​តាំង​អាជីវកម្ម​នៅ​សៀម​រាប

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចាត់​មន្ត្រី…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចាត់​មន្ត្រី និង​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ចុះ​ចែក​របាំង​ប្លា​ស្ទិ​ក​ចំនួន​២៥០០​របាំង ជូន​ដល់​បងប្អូន​អាជីវករ​ក្នុង​ក្រុង​សៀមរាប ដោយ​ឥត​គិតថ្លៃ ហើយ​កន្លង​មក​លោក ទៀ សីហា អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​ជំរុញ​ដល់​ប្រតិបត្តិការ​ទេសចរណ៍ ដែល​បាន​ធ្វើ​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ​លើ​គ្រប់​សេវាកម្ម​ក្នុង​ខេត្ត អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ បាន​ចំនួន​ពីរ​លើក​មក​ហើយ​។

ជាមួយនឹង​ការ​ចុះ​ចែក​នេះ បងប្អូន​អាជីវករ ក៏​បាន​ផ្តាំផ្ញើ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គិតគូ​របស់​ថ្នាក់ដឹកនាំ ជា​ពិសេស​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល​ដែល​តែងតែ​គិតគូ​ពី​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​ក្រុមការងារ​សូម​ស្នើ​ដល់​បងប្អូន​ដែល​អញ្ជើញ​ចូលរួម​ទាំងអស់​បន្ត​សហការ​ជាមួយ​ក្រុមការងារ ក៏​ដូច​ជា​ចូលរួម​អនុវត្ត​តាម​គោល​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សូមកុំ​ភ្លេច និង​ត្រូវ​ចង​ចាំ​នូវ​៣​ចំណុច ដូច​ខាងក្រោម ដើម្បី​ការពារ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ៖

១-​កុំ​ភ្លេច ត្រៀម​ម៉ាស់ ឬ​ក្រ​ម៉ា ។
២- កុំ​ភ្លេច ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅ​តាម​ទី​សាធារណ​ផង​ដែរ​)​។
៣-​កុំ​ភ្លេច រក្សា​គម្លាត​សុវត្ថិភាព​សង្គម (​ចូលរួម​ការពារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ