ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចុះ​ត្រួតពិនិត្យ​អនុ​ញ្ញាតិ​​ឱ្យ​បន្ត​បើក តែ​ត្រូវ​ពង្រឹង​វិធី​​ទប់​ស្កាត់​កូ​វី​ដ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ចុះ​ពិនិត្យ…

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ចុះ​ពិនិត្យ រៀបចំ​កែ​លំអរ និង​ពង្រឹង​ការ​រៀបចំ​ទាំង​កណ្តាល​មេឃ​កំពុង​ភ្លៀង ដើម្បី​ចាត់វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​បាន​ចុះ​ផ្អាក​ជា​បណ្តោះអាសន្ន​កាលពី​រាត្រី​ថ្ងៃ​ទី​១៧ ខែសីហា ដោយសារ​មាន​បងប្អូន​បាន​ចូលរួម​លើស​ពី​ការ​កំណត់​របស់​គណៈកម្មការ​រៀបចំ​កម្មវិធី​។

ក្រោយ​ការ​ចុះ​ពិនិត្យ លោក ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កម្មវិធី បាន​អនុញ្ញាត​ឱ្យ​បន្ត​បើក​ដំណើរការ ដោយ​បាន​ណែនាំ​ដូច​ខាងក្រោម ៖

១- សម្រួល​ទិស​ចរាចរណ៍ ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​គ្រប់គ្រង​ចំនួន​អ្នកចូលរួម ការ​វាស់​កំ​ដៅ ការ​ពាក់​ម៉ាស់ និង​ការ​លាង​សំអាត​ដៃ​ដោយ​អាល់កុល​ជាដើម​។

២- កែសម្រួល​ការ​ប្រគំ​តន្ត្រី ដើម្បី​ជៀសវាង​ឲ្យ​មានការ​ប្រមូលផ្តុំ​ច្រើន និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​នីមួយ​ៗ ត្រូវ​ពង្រឹង​កម្រិត​ខ្ពស់​អនុវត្ត​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​រាប់​បញ្ចូល​ទាំង​ការ​រក្សា​នូវ​គម្លាត​សុវត្ថិភាព​សម្រាប់​អតិថិជន​។

សូម​បញ្ជាក់​ថា គណៈកម្មការ​រៀបចំ និង​រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​កុំ​ភ្លេច និង​ត្រូវ​ចង​ចាំ​នូវ​៣​ចំណុច​ដូច​ខាងក្រោម ដើម្បី​ការពារ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ៖

១.​កុំ​ភ្លេច ត្រៀម​ម៉ាស់ ឬ​ក្រ​ម៉ា​។
២.​កុំ​ភ្លេច ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅ​តាម​ទី​សា​ធា​រៈ​ផង​ដែរ​)​។
៣.​កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព​សង្គម (​ចូលរួម​ការពារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ