ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន​ស្លុតចិត្ត​! លោកយាយ​បង្កើត សា​រ៉ា​យ ស​ក្ខ​ណា លាចាក​លោក​យ៉ាង​លឿន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​បំបាក់​ផ្លូវចិត្ត​អ្នកសិល្បៈ​មួយទៀត​ហើយ ដោយ​លោកយាយ​ដ៏​ស្រស់​សោភា​របស់ សា​រ៉ា​យ ស​ក្ខ​ណា ស្រាប់តែ​លាចាក​លោក​ទៅ​យ៉ាង​លឿន​។ មិន​គួរ​ណា​មានរឿង​ចម្លែក​ៗ មិនល្អ​កើតឡើង​បែប​នេះ​សោះ ហើយ​ញឹក​ពេក​ហើយ​ដែល​ក្លាយជា​ព្រឹត្តិការណ៍…

រាជធានី​ភ្នំពេញ ៖ ករណី​បំបាក់​ផ្លូវចិត្ត​អ្នកសិល្បៈ​មួយទៀត​ហើយ ដោយ​លោកយាយ​ដ៏​ស្រស់​សោភា​របស់ សា​រ៉ា​យ ស​ក្ខ​ណា ស្រាប់តែ​លាចាក​លោក​ទៅ​យ៉ាង​លឿន​។ មិន​គួរ​ណា​មានរឿង​ចម្លែក​ៗ មិនល្អ​កើតឡើង​បែប​នេះ​សោះ ហើយ​ញឹក​ពេក​ហើយ​ដែល​ក្លាយជា​ព្រឹត្តិការណ៍ បាត់បង់​គ្នា​ជា​បន្តបន្ទាប់​នៅ​ក្នុង​សង្គម​សិល្បៈ​។

លោកយាយ​របស់ សា​រ៉ា​យ ស​ក្ខ​ណា ត្រូវ​បាន​គេ​អះអាង​ថា រអិល​ជើង​ដួល​ក៏​រង​របួស ហើយ​សម្រាក​នៅ​មន្ទីរពេទ្យ​។ តែ​ជា​អកុសល​បាន​លាចាក​ទៅ​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ បង្ក​ឱ្យ​ក្រុម​គ្រួសារ​ស្ទើរ​មិន​គួរ​អោយ​ជឿ​។ ទាំង​ស​ក្ខ​ណា និង​ម្តាយ​នាង​សែន​ស្លុតចិត្ត នៅ​ពេល​ដឹង​រឿង​នេះ ហើយ​មិន​ជឿ ព្រោះថា​លោកយាយ​នាង​នៅ​រឹង​មាំ​ល្អ​នៅឡើយ​។
មុន​នេះ លោកយាយ​នាង​ទើបតែ​ចូលរួម​ធ្វើ​ខួបកំណើត​ឱ្យ​ម្តាយ ស​ក្ខ​ណា គឺ​អ្នកស្រី​ស​ម្ជ​ស្ស ដោយ​ទឹកមុខ​កាយវិការ​រីករាយ និង​ភាព​កក់ក្តៅ​ទៀត​។

ពិតជា​សង្ខារ​មិន​ទៀង​ឡើយ អ្វី​ៗ​បាន​បន្សល់​ទុក​តែ​ការ​នឹករលឹក និង​អនុស្សាវរីយ៍​។ មើល​មិនដឹង​ថា ស្អែក​មានរឿង​អ្វី មាន​តែ​ការ​សាង​អំពើ​ល្អ​ដាក់​គ្នា​ជា​កុសល​ទៅ​មុខតែ​ប៉ុណ្ណោះ​។ ចំពោះ សា​រ៉ា​យ ស​ក្ខ​ណា វិញ មិន​បាន​មក​បុណ្យសព​លោកយាយ​នាង​ទេ ដោយសារ​កំពុង​នៅ​អា​មេ​រិ​ក និង​មិន​ទាន់​ស្ងប់​កូ​វី​ដ​១៩ នៅឡើយ​ទៀត​។ នាង​បាន​ត្រឹមតែ​សច្ចា​ថា នាង​នឹង​មើលថែ​ម្តាយ​នាង​ឱ្យ​បាន​ល្អ សូម​លោកយាយ ស្ងប់ចិត្ត​ចុះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ