សាទរ​! កម្ពុជា​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​កូ​វី​ដ​​១៣​នាក់ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី


រាជធានី​ភ្នំពេញ ៖ ការ​អបអរសាទរ​ចំពោះ​កម្ពុជា ក្នុង​ការ​ព្យាបាល​ជា​សះស្បើយ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១៣​នាក់ ខណៈ​គ្មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ថ្មី​នោះ​ទេ​។ នេះ​បើ​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១៣​នាក់ ដែល​សរុប​អ្នក​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​២៥១​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​២៧៣​នាក់ ពោល​គឺ​នៅ​សល់​អ្នកជំងឺ​កូ​វី​ដ​១៩​នេះ កំពុង​សម្រាក​ព្យាបាល​ចំនួន​២២​នាក់​ទៀត​។

ក្រសួង​បន្ត​ថា អ្នក​ដែល​ឆ្លង ហើយ​កំពុង​សម្រាក​ព្យាបាល​នោះ​មាន ៖ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន​១៤​នាក់ ក្នុង​នោះ​ស្ត្រី​១​នាក់ និង​បុរស​១៣​នាក់​។ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ចំនួន​៣​នាក់ ជា​បុរស​។ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ ចំនួន​៣​នាក់ ជា​បុរស​។ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ចំនួន​ម្នាក់​ជា​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់​ស្តង់​។

ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ជា​សះស្បើយ​១៣​នាក់ មាន​៦​នាក់​ជា​ជនជាតិ​ខ្មែរ និង​៧​នាក់​ជា​ជនជាតិ​ចិន​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ