ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​ភ្លើង​ឆេះ​អស់ ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ នៅ​កណ្តាល​ក្រុង​សៀមរាប ចាក់សោរ​ចោល​ត្រូវ​ភ្លើង​ឆេះ​អស់ ទាំងស្រុង និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ ក៏​ប៉ុន្តែ​មិន​បាន​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ឡើយ ដោយសារ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត…

ខេត្តសៀមរាប ៖ ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ នៅ​កណ្តាល​ក្រុង​សៀមរាប ចាក់សោរ​ចោល​ត្រូវ​ភ្លើង​ឆេះ​អស់ ទាំងស្រុង និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ធំ ក៏​ប៉ុន្តែ​មិន​បាន​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ឡើយ ដោយសារ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត និង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កងរាជអាវុធហត្ថ​ក្រុង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ជួយ​ទាន់ កុំ​អី​វីវរ រត់ចោលស្រុក​ហើយ​មើលទៅ​។ ហេតុការណ៍​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​របស់​ពលរដ្ឋ​នោះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ ក្នុង​ក្រុម​ទី​០២ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​/ ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ អស់ទាំង​ស្រុង​នោះ​ម្ចាស់ផ្ទះ​ឈ្មោះ ឃុន ម៉ៅ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​នៅផ្ទះ​។ បណ្តាល​ឱ្យ​រង​ការ​ខូចខាត ផ្ទះ​ឈើ​មួយ​ខ្នង​ជញ្ជាំង​ក្តា​ប្រក់​ស័ង្កសី ប្រវែង​៥​ម៉ែត្រ គុណ​នឹង​៧​ម៉ែត្រ (​ខូចខាត​ទាំងស្រុង​) លុយ​ខ្មែរ ២០​ម៉ឺន​រៀល លុយ​ដុល្លារ ២២០០ ដុល្លារ និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​។

ប្រភព​បាន​បញ្ជាក់​ថា ក្នុង​ការ​ជួយ​បាញ់​ពន្លត់​នោះ ប្រើប្រាស់​រថយន្ត​អស់​ចំនួន​៦​គ្រឿង ក្នុង​នោះ​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​ឡាន និង រថ​យ​ន្ព​ពន្លត់​អគ្គិភ័យ​របស់​អាជ្ញាធរ​អប្សរា ០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​២​ឡាន និងរ​ថយ​ន្ព​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ក្រុង​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣​ឡាន​។ ហើយ​ពន្លត់​ចប់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​០៤ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​។ មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែភ្លើង​) ម្ចាស់ផ្ទះ​ចាក់សោ​ចោល​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង ធ្វើ​កំណត់ហេតុ ដើម្បី​រៀបចំ​ឯកសារ​ជូន​ទៅ​ថ្នាក់លើ​។ ហើយ​ផ្ទះ​របស់​ពលរដ្ឋ​ដែល​ឆេះ​អស់ទាំង​ស្រុង ព្រមទាំង​ទ្រព្យសម្បត្តិ​នោះ​អស់​ទឹកប្រាក់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ