ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ខៀវ កា​ញ៉ា​រិ​ទ្ធិ «​ជំងឺអេដស៍​មិនមែន​ជា​ជំងឺ​គួរ​ឲ្យ​ខ្លាច​នោះ​ទេ?ជំងឺ​ខ្លាច​ជាងគេ គឺ​ជំងឺឆ្លង​ថ្នល់​»

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី​ខៀវ កា​ញ៉ា​រិ​ទ្ធិ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ចុះ​ផ្ទាល់​ជាមួយ​មន្ត្រី​ក្រសួង​យក​អំណោយ​ផ្ទាល់ខ្លួន និង​អំណោយ​សប្បុរ​ជន​មួយ​ចំនួន​ជូន​ដល់​អតីត​តារាចម្រៀង​អ​ភ័​ព្ទ​អ្នក​នាង អ៊ុំ គ​ន្

រាជធានី​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី​ខៀវ កា​ញ៉ា​រិ​ទ្ធិ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ចុះ​ផ្ទាល់​ជាមួយ​មន្ត្រី​ក្រសួង​យក​អំណោយ​ផ្ទាល់ខ្លួន និង​អំណោយ​សប្បុរ​ជន​មួយ​ចំនួន​ជូន​ដល់​អតីត​តារាចម្រៀង​អ​ភ័​ព្ទ​អ្នក​នាង អ៊ុំ គ​ន្ធា ដែល​កំពុង​ផ្ទុកមេរោគ​អេ​ដស៍​។ ពិធី​ចែក​អំណោយ​នោះ មានការ​ចូលរួម​ពី​សិល្បករ​ថ្មី​ចាស់​ល្បី​ៗ​ជា​ច្រើន នៅ​ក្នុង​ទីតាំង​ភោជនីយដ្ឋាន​អូ​ប៉េ​រ៉ា តាម​បណ្តោយ​ផ្លូវ​ន័​រ​ប្រ៊ី​ជ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៥​។ ជា​អធិបតីភាព​លោក​កា​ញ៉ា​រិទ្ធិ​ថ្លែង​ថា «​ជំងឺអេដស៍​មិន​បារម្ភ​នោះ​ទេ អ្វី​ដែល​សំខាន់​គេ​ខ្លាច​ជំងឺឆ្លង​ថ្នល់​ដែល​ងាយ​នឹង​គ្រោះថ្នាក់ ហើយ​បាត់បង់​ជីវិត​លឿន​ណាស់​»​។
 
លោក​ខៀវ កា​ញ៉ា​រិ​ទ្ធិ បាន​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​តារាចម្រៀង​អ៊ុំ គ​ន្ធា ដែល​កំពុង​ជួប​រឿង​អកុសល​មាន​ផ្ទុកមេរោគ​អេ​ដស៍​ថា «​ថ្ងៃ​ប្អូនប្រុស អ៊ឹម ជីវ៉ា បាន​ធ្វើ​ពិធី​មួយ​ជួបជុំ​សិល្បករ​ផង និង​ជួប​ផ្ទាល់​ដល់​តារាចម្រៀង អ៊ុំ គ​ន្ធា​ផង​។ យើង​ចង់​ឲ្យ​មាន​ថ្ងៃ​ណាមួយ​ច្បាស់លាស់​រំលឹក​ដល់​សិល្បករ សិល្ប​ការិនី យើង​ឲ្យ​មានការ​ជួបជុំ​សួរសុខទុក្ខ​គ្នា​កុំ​បោះបង់​ចោល​គ្នា​ក្នុង​ពេល​គាត់​អស់កម្លាំង​តស៊ូ និង​សិល្បៈ​។ ម្យ៉ាងទៀត លោក​សូម​ជម្រាប​ថា កន្លង​មក ក្រសួង​ព័ត៌មាន​បាន​ធ្វើការ​ពិភាក្សា​ច្រើន ដើម្បី​តួនាទី​សិល្បករ សិល្ប​ការិនី​របស់​យើង ជា​ពិសេស​លើក​តម្លៃ​ភាពយន្ត​របស់​យើង​។ កន្លង​មក យើង​បាន​ជជែក និង​បាន​លទ្ធផល​ច្រើន​ណាស់​។ ជាដំបូង​ទាំង​ប្អូនស្រី អ៊ុំ គ​ន្ធា ក្តី ទាំង​គ្នា​ក្តី ត្រូវ​ចេះ​តស៊ូ​ឡើង ដើម្បី​ជីវិត​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព