ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អស់​សោះ​! ដល់​ពេល​ចុះ​ល្បាត​ដឹង​តែ​ចាប់​បាន​បន្ត​បន្ទាន់

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្ដព្រះវិហារ ៖ មន្ត្រី​ប្រចាំ​ស្នាក់​ការ​ទួល​ថ្មកែវ និង​មន្ត្រី​សហគមន៍​ព្រៃ​ពី​ល្វែង​កំពង់​សង្កែ នៅ​ថ្ងៃ​ទី​១៣-១៧ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​ល្បាត​ចំណុច​ភ្នំ​បារាយណ៍ ភ្នំ​កន្ធរ ជះ​ខ្នា…

ខេត្ដព្រះវិហារ ៖ មន្ត្រី​ប្រចាំ​ស្នាក់​ការ​ទួល​ថ្មកែវ និង​មន្ត្រី​សហគមន៍​ព្រៃ​ពី​ល្វែង​កំពង់​សង្កែ នៅ​ថ្ងៃ​ទី​១៣-១៧ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​ល្បាត​ចំណុច​ភ្នំ​បារាយណ៍ ភ្នំ​កន្ធរ ជះ​ខ្នា ត្រពាំង​ត្បាល់ ស្រែ​ជះ​កន្ទប ត្រពាំង​ត្បែង ស្ថិត​ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​ចាប់ដក​ហូត​បាន​អាវុធ​កែ​ច្នៃ​ចំនួន​០១​ដើម (​អញ្ញាត្តជន​)​វត្ថុ​តាង ត្រូវ​បាន​ក្រុមការងារ​យក​មក​រក្សារ​ទុក​នៅ​ស្នាក់​ការ​ទួល​ថ្មកែវ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៨ ខែសីហា​នេះ ។

ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​-​ឆែប ចាប់ពី​ថ្ងៃ​ទី​១៥-១៧ ខែសីហា ឆ្នាំ​២០២០ លោក​ប្រធាន​ការិយាល័យ​បាន​ដឹកនាំ​មន្ត្រី​ប្រចាំ​ស្នាក់​ការ​ដំរី​បូត មន្ត្រី​ប្រចាំ​ស្នាក់​កា​ខឹ​ក ប៉ូលិស សហការ​ចុះ​ល្បាត​នៅ​ចំណុច​អូរ​គគីរ ព្រៃ​ខ្យូ​ង​កាល និង​ចំណុច​ត្រពាំង​អំពិល ស្ថិត​ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ ។

ជា​លទ្ធផល ក្រុមការងារ​ចាប់ដក​ហូត​បា​នរណា​យន្ត​ចំនួន​០២​គ្រឿង និង​បាន​រុះរើ​ជំរំ​ខុសច្បាប់​ចោល​០១​កន្លែង ។ ចំពោះ​វត្ថុ​តាង​ជា​រណា​យន្ត ត្រូវ​បាន​ក្រុមការងារ យក​មក​រក្សា​ទុក​នៅ​ស្នាក់​ដំរី​បូត​ផង​ដែរ ៕