ទីបំផុត! Barca រកឃើញអ្នកមកជំនួសតំណែងលោក Quique Setien ហើយ
អេស្ប៉ាញ ៖ ក្លិប Barcelona បានសម្រេចបណ្តេញអ្នកចាត់ការ Quique Setien ចេញពីតំណែងជាផ្លូវការកាលពីម្សិលមិញ ពោលគឺ ៣ថ្ងៃបន្ទាប់ពីក្រុមរបស់លោក…
អេស្ប៉ាញ ៖ ក្លិប Barcelona បានសម្រេចបណ្តេញអ្នកចាត់ការ Quique Setien ចេញពីតំណែងជាផ្លូវការកាលពីម្សិលមិញ ពោលគឺ ៣ថ្ងៃបន្ទាប់ពីក្រុមរបស់លោក…
អេស្ប៉ាញ ៖ ក្លិប Barcelona បានសម្រេចបណ្តេញអ្នកចាត់ការ Quique Setien ចេញពីតំណែងជាផ្លូវការកាលពីម្សិលមិញ ពោលគឺ ៣ថ្ងៃបន្ទាប់ពីក្រុមរបស់លោក ត្រូវបានបំបាក់ដោយក្រុម Bayern Munich ក្នុងលទ្ធផល ៨-២ នៅ Champions League ។
បើយោងតាមកាសែតធំៗនៅជុំវិញពិភពលោកបានចុះផ្សាយថា ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះ ត្រូវបានរាយការណ៍ថា នឹងតែងតាំងលោក Ronald Koeman ដើម្បីមកជំនួសការងាររបស់លោក Quique Setien នៅ Nou Camp នាពេលឆាប់ៗខាងមុខ។ ខណៈដែលបុរសជនជាតិហូឡង់វ័យ ៥៧ឆ្នាំរូបនេះ ក៏បានយល់ព្រមទទួលយកការងារនេះផងដែរ។
គួររំលឹកជូនថាលោក Ronald Koeman ធ្លាប់លេងឱ្យ Barca អំឡុងឆ្នាំ១៩៨៩ ដល់ឆាំ្ន ១៩៩៤ ក្នុងតំណែងជាខ្សែបម្រើការពារ។ លោកត្រូវបានអ្នកគាំទ្រចាត់ទុកជាវីរបុរសក្លិបមួយរូប។ បន្ទាប់ពីបានជួយ Barca ឱ្យឈ្នះពានរង្វាន់ចំនួន១០ ក្នុងនោះរួមទាំងជើងឯក La Liga ៤លើក។
មុនក្លាយជាក្លាយអ្នកចាត់ការទូទៅបាល់ទាត់អាជីព អ្នកចាត់ការទូទៅក្រុមជម្រើសជាតិហូឡង់បច្ចុប្បន្នរូបនេះ ក៏ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកក្រុម Barca ផងដែរ អំឡុងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០៕ ដកស្រង់ចេញពី Sky Sports
ចែករំលែកព័តមាននេះ