ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ! ម្ចាស់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ត្រូវ​តុលាការ​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ នេះ…

ខេត្តកណ្តាល ៖ លោក ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ នេះ តាម​រយៈ​សាលក្រម​សម្រេច​មុន​អង្គសេចក្តី​ទៅ​លើ​ស្ត្រី​ឈ្មោះ ជុន មុំ អាយុ​៤៩​ឆ្នាំ ដាក់​ពន្ធនាគារ បណ្តោះអាសន្ន ករណី​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ។

ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​កែ​ច្នៃ​ផលិតផល​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​» ប្រព្រឹត្ត​នៅ​ភូមិ​រំលិច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ តាម​មាត្រា​១៧ មាត្រា​១៨ និង មាត្រា​៦៣ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល និង​សេវា ។

គួរ​រំលឹក​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល ដោយ​មានការ​សម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០ បាន​បង្ក្រាប​ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​រំលិច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

លោក​ឧត្តមសេនីយ៍ត្រី លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា ម្ចាស់​ទីតាំង​មានឈ្មោះ ជុន មុំ នេះ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​អោយ​គាត់​បញ្ឈប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៥​លើក​រួច​មក​ហើយ ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​ស្ករត្នោត​ក្លែងក្លាយ​ផលិត​រួច​ចំនួន​១២​ធុង​ស្មើរ​៣៤៨​គីឡូក្រាម , ស្ករសរ​ចំនួន​៣​បាវ​ស្មើ​១៥០​គីឡូក្រាម , ប្រេងឆា​មួយ​ពី​ដុ​ង​កន្លះ​ស្មើនឹង​៧,៥​លី​ត្រ , ម៉ូ​ទ័​រ​កូ​ស្ករ ចំនួន​១​ឆ្នាំងខ្ទះ​ចំនួន​៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ