ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​សម្លា.ប់​បងថ្លៃ​របស់​ខ្លួន​រត់គេច​ជាង​១​ឆ្នាំ ត្រូវ​ប៉ូលិស​ចាប់​បាន​យក​ដាក់គុក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រុង​សៀមរាប​បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​វាយ​សម្លាប់​បងថ្លៃ​របស់​ខ្លួន​បាន កាលពី​ជាង​១​ឆ្នាំ​មុន ក្រោយរ​ត់ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ខេត្តពោធិ៍សាត់ រួច​នាំ​យក​មក​ដាក់គុក​នៅ​ខេត្តសៀមរាប​វិញ ។ ហេតុការណ៍​ចាប់ខ្លួន​ប្អូនថ្លៃ​សម្លាប់​បងថ្លៃ​នោះ​ធ្វើ​ឡើង នា​ថ្ងៃ​ទី​១៦…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រុង​សៀមរាប​បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​វាយ​សម្លាប់​បងថ្លៃ​របស់​ខ្លួន​បាន កាលពី​ជាង​១​ឆ្នាំ​មុន ក្រោយរ​ត់ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ខេត្តពោធិ៍សាត់ រួច​នាំ​យក​មក​ដាក់គុក​នៅ​ខេត្តសៀមរាប​វិញ ។

ហេតុការណ៍​ចាប់ខ្លួន​ប្អូនថ្លៃ​សម្លាប់​បងថ្លៃ​នោះ​ធ្វើ​ឡើង នា​ថ្ងៃ​ទី​១៦ ខែសីហា នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ និង​នាំ​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប​វិញ ដើម្បី​យក​ទៅ​ធ្វើ​ត្រាប់ ។

លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ មាន​ស្ត្រី​ឈ្មោះ សុ​គុណ វីឡា អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប បាន​មក​រាយការណ៍​ថា ខ្លួន​បាន​បាត់​ប្តី​ឈ្មោះ ញ៉ា​ង វណ្ណ​នី អាយុ​៤៣​ឆ្នាំ តាំងពី​ខែឧសភា ឆ្នាំ​២០ ១៩ ដោយ​មិនដឹង​ជា​ទៅ​ទីណា ។

ក្រោយ​ពី​ទទួល​ដំណឹង​ពី​ប្រពន្ធ​របស់​ជនសង្ស័យ​រួច​មក កម្លាំង​នគរបាល​ក្រុង​សៀមរាប​ក៏​បាន​ជួយ​ស្រាវជ្រាវ និង​ប្រកាស​ស្វែងរក​ឱ្យ​ផង​ដែរ ។ លុះដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ លោកនាយ​ប៉ុស្តិ៍​សង្កាត់​សំបួរ ក៏​បាន​រាយការណ៍​មក​ដែរ​ថា នៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប មាន​ធុំក្លិន​ស្អុយ​ចេញពី​ពំនូកដី​នៅ​រោង​ផ្ទះបាយ ឈ្មោះ ញ៉ា​ង វណ្ណ​នី​(​ស្ត្រី​បាត់​ប្តី​) ។

ករណី​នេះ លោក​អធិការ​ក្រុង​បានឱ្យ​លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង ផ្នែក​ព្រហ្មទណ្ឌ ឱ្យ​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ជីក​គាស់​ទើប​ដឹង​ថា ជា​សាកសព​របស់​មនុស្ស ។ លោក​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ធ្វើ​កោសល្យ​ពិ​ច្ឆ័​យ​ទៅ​លើ​ដងខ្លួន​សាកសព រួច​មក​ទើប​ដឹង​ថា ពិតជា​មាន​មនុស្ស​ស្លាប់ ដោយ​អំពើ​ឃាតកម្ម ដែល​ជន​រង​គ្រោះ ឈ្មោះ ញ៉ា​ង វណ្ណ​នី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ប្តី​របស់​ឈ្មោះ សុ​គុណ វីឡា ដែល​បាន​បាត់​ខ្លួន​ក្នុង​កំឡុង​ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​នោះ​ពិតមែន ។

លោក បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​បាន​បើក​ការ​ស្រាវជ្រាវ នឹង​បំភ្លឺ​សាក្សី​នៅ​ជុំវិញ​កន្លែង​កើតហេតុ រួច​មក​កម្លាំង​យើង បាន​កំណត់​មុខសញ្ញា​ជន សង្ស័យ គឺ​មានឈ្មោះ សុ​គុណ ច័ន្ទ​តារា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ដែល​ត្រូវជា​ប្អូន បង្កើត​របស់​ឈ្មោះ សុ​គុណ វីឡា នឹង​ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ ពិតមែន ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ញ៉ា​ង វណ្ណ​នី (​ត្រូវជា​បងថ្លៃ​)​នឹង​ចបកាប់ ចំ​លលាដ៍ក្បាល​ចំនួន​២​កន្លែង វាយ​ដៃ​ឱ្យ​បាក់ រួច​អូស​យក​សព​ទៅ​កប់​នៅ​ខាងក្រោយ​ផ្ទះ​ពិតមែន ។

មូលហេតុ មាន​ទំនាស់​ពេល​ផឹកស៊ី បណ្តាល​ឱ្យ​ក្លាយជា​គំនុំ ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​សៀមរាប​នាំ​ខ្លួន​មក​ក្រុង​សៀមរាប​វិញ នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០​នេះ ហើយ​នាំ​ទៅ​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ហូត​វត្ថុ​តាង​បាន​មួយ​ចំនួន រួច​បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ និង​ត្រូវ​បាន​តុលាការ​សំរេច​ឱ្យ​ឃុំខ្លួន តាម​ដីកា​លេខ​១០៦៦/២០២០ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង រៀបចំ​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ខេត្ត តាម​បទបញ្ជា​របស់​លោក​ចៅក្រម​ស៊ើបសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ