ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David Silva សម្រេចការ​ផ្ទេរ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​កំណើត​វិញ

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ David Silva អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម Manchester City បាន​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ ដើម្បី​ចូលរួម​ជាមួយ​ក្រុម…

អង់គ្លេស ៖ កីឡាករ David Silva អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម Manchester City បាន​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ ដើម្បី​ចូលរួម​ជាមួយ​ក្រុម Real Sociedad ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) ជាមួយ​កុងត្រា​រយៈពេល ២​រដូវ​កាល​នៅ​ទីនោះ ។

MANCHESTER, ENGLAND – MARCH 09: David Silva of Manchester City controls the ball during the Premier League match between Manchester City and Watford FC at Etihad Stadium on March 09, 2019 in Manchester, United Kingdom. (Photo by Alex Livesey/Getty Images)

សូម​រំលឹក​ថា David Silva បាន​បង្ហាញខ្លួន​លើ​ទីលាន​លើក​ចុង​ក្រោយ​ក្នុង​ជំនួប​ដែល Man City រង​បរាជ័យ​ក្នុង​ក្រប​ខណ្ឌ Champions League កាលពី​ថ្ងៃ​សៅរ៍​ដោយ​ក្រុម Lyon​។

ក្លិប Man City បាន​សម្រេច​នឹង​សង់​រូបសំណាក​របស់​ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ា​ញ​វ័យ ៣៤​ឆ្នាំ​រូប​នេះ នៅ​ក្បែរ​កីឡដ្ឋាន Etihad របស់​ខ្លួន ដើម្បី​ជា​ការ​ដឹងគុណ​ជាមួយ​ការ​រួមចំណែក​ដ៏​ធំធេង​របស់​គេ​រយៈពេល ១០​កន្លង​មក ។

គូសបញ្ជាក់​ថា David Silva បាន​សម្រេច​ផ្លាស់​ពី​ក្លិប Valencia មក​ចូលរួម​ជាមួយ Man City ក្នុង​ឆ្នាំ​២០១០ ក្នុង​តម្លៃ​ប្រមាណ ២៨​លាន​អឺ​រ៉ូ ។ រូបគេ​បាន​បង្ហាញខ្លួន​ចំនួន ៤៣៦​ប្រកួត​ស៊ុត​បញ្ចូល​ទី ៧៧​គ្រាប់ និង​ជួយ​ឱ្យ City ឈ្នះ​ពានរង្វាន់​សំខាន់​ចំនួន​១៤ ក្នុង​ចំណោម​នោះ​មាន​ពានរង្វាន់ Premier League ៤​លើក​ផង​ដែរ ៕ ដកស្រង់​ចេញពី BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ