ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូ​វែ​ល​ហ្សេ​ឡង់​សម្រេច​លើក​ថ្ងៃ​បោះ​ឆ្នោត ដោយសារ​តែ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

នូ​វែ​ល​ហ្សេ​ឡង់​៖ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ត្រូវ​បាន​ពន្យារពេល ៤​ស​ប្តា​ហ៍ គឺ​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​នៅ​ក្នុង​ប្រទេស​។ នេះ​គឺជា​អ្វី​ដែល​លោកស្រី​នាយក​រដ្ឋមន្ត្រី Jacinda Ardern បាន​ប្រកាស​។…

នូ​វែ​ល​ហ្សេ​ឡង់​៖ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ត្រូវ​បាន​ពន្យារពេល ៤​ស​ប្តា​ហ៍ គឺ​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​នៅ​ក្នុង​ប្រទេស​។ នេះ​គឺជា​អ្វី​ដែល​លោកស្រី​នាយក​រដ្ឋមន្ត្រី Jacinda Ardern បាន​ប្រកាស​។

ថ្លែង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី Ardern បាន​និយាយ​ថា​៖ “​ច្បាស់​ណាស់​ក្នុង​នាម​ជា​រដ្ឋាភិបាល អាទិភាព​របស់​យើង​នា​ពេល​បច្ចុប្បន្ន គឺ​ការ​ការពារ​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ ដោយ​ដាក់​វា​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ដក​ចេញ​នូវ​ការ​រឹតត្បិត​លើ​ប្រជាជន​នូ​វែ​ល​សេ​ឡង់​ឱ្យ​បាន​ឆាប់​។​”

លោកស្រី​នាយក​រដ្ឋមន្ត្រី Ardern បាន​មាន​ប្រសាសន៍​ថា​៖ “​ទោះ​យ៉ាងណា វា​ច្បាស់​ណាស់​ថា​ការ​កើតឡើង​វិញ​នៃ​កូ​វី​ដ​នៅ Auckland គឺ​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​។​”

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ក្នុងស្រុក​ចំនួន ១២​ករណី​កាលពី​ថ្ងៃ​សុក្រ ខណៈ​ប្រទេស​នេះ​ដោះស្រាយ​ការ​ផ្ទុះ​ឡើង​ថ្មី​ដែល​បាន​បញ្ចប់​ការ​រត់​រយៈពេល​ជាង ១០០​ថ្ងៃ​ដោយ​គ្មាន​ការ​ឆ្លង​។ ចង្កោម​ថ្មី​នេះ​បាន​ជម្រុញ​ឱ្យ​ប្រទេស​នេះ​បន្ត​ចាក់សោ​រលើ​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​របស់​ខ្លួន​គឺ​ទីក្រុង Auckland នៅ​ពេល​ដែល​អាជ្ញាធរ​ព្យាយាម​តាមដាន​ប្រភព​នៃ​ការ​ផ្ទុះ​ឡើង​។

លោកស្រី Ardern បាន​លើក​ឡើង​ថា លោកស្រី​រំពឹង​ថា​នឹង​ឃើញ​មាន​ករណី​ជា​ច្រើន​ទៀត​។ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​កូ​វី​ដ​សរុប​ចំនួន ១,២៧១ ករណី​និង​មាន​អ្នក​ស្លាប់​ចំនួន ២២​នាក់​។

លោកស្រី​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា សភា​នឹង​កោះ​ប្រជុំ​ឡើង​វិញ​នៅ​ថ្ងៃ​អង្គារ ហើយនឹង​សម្រេចការ​បោះ​នៅ​ថ្ងៃ​ទី ៦ ខែកញ្ញា​។ លោកស្រី​បាន​បន្ថែម​ថា លោកស្រី​មិន​មាន​បំណង​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​បោះ​ឆ្នោត​ម្តងទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ