ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​​១៩ ដល់២៥ ខែសីហា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់ ២៥ ខែសីហា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់ ២៥ ខែសីហា ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូស​បន្លាយ​ពី​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ និង​វៀតណាម ។

ខណៈនោះ​ក៏​មាន​វិ​សម្ពាធ​ទាប មួយ​បាន​កើតឡើង​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៧ ព្យុះ​នេះ នឹង​រលាយ​ពេល​ដើរ​ចូល​ដល់​លើ​ភាគ​ខាងត្បូង​ប្រទេស​ចិន នៅ​ថ្ងៃ​ទី ២០ ខែសីហា ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ ៖ ១- បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣០-៣២°C ។ បណ្ដា​ខេត្ត​នៅ​ភាគ​កណ្ដាល និង​ភាគ​ពាយ័ព្យ នឹង​អាច​មាន​ភ្លៀង​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​បរិមាណ ពី​មធ្យម​ទៅ​ច្រើន ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

ដោយឡែក បណ្តា​ខេត្ត​ដទៃ​ទៀត​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​បង្គួរ​។ ២- បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មានសីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ១៨-៣០°C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ក្នុង​នោះ ផ្នែក​មួយ​ចំនួន នៃ​បណ្ដា​ខេត្ត​ជាប់​តំបន់​ជួរ​ភ្នំ​ដងរែក នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

៣- បន្ទា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៦-២៨°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៨-៣០°C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ក្រសួង​ធនធានទឹក ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នៅ​បន្ត​កើត​មាន ។ បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ និង​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក សូម​ប្រុង​ប្រយ័ត្ន ចំពោះ​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត​ចាប់ពី​ថ្ងៃ​ទី ២២-២៤ ខែសីហា ៕