ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពតបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង២មុឺននាក់

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត គឺមានភ្ញៀវទេសចរសរុបចំនួន ២០៤៧០នាក់ ក្នុងនោះទេសចរជាតិ ២០៣៩០នាក់…

ខេត្តកំពត ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត គឺមានភ្ញៀវទេសចរសរុបចំនួន ២០៤៧០នាក់ ក្នុងនោះទេសចរជាតិ ២០៣៩០នាក់ និងទេសចរបរទេស ៨០នាក់ ។

ក្រុមការងារ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ និង​សេវាកម្ម​ទេសចរណ៍​នានា ដើម្បី​ជំរុញ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដែល​ក្រសួងទេសចរណ៍​បាន​ដាក់ចុះ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ជាមួយនឹង​សកម្មភាព​ពង្រឹងគុណភាព​សេវាកម្ម និង ផលិតផល​ទេសចរណ៍ ។

សេវា​ស្នាក់​នៅ មាន​ភ្ញៀវ​កក់​បន្ទប់​ប្រមាណ ៨៥% ហើយ​សភាពការណ៍​ទូទៅ​នៅ​តាម​គោលដៅ និង​សេវាកម្ម​ទេសចរណ៍​បាន​ដំណើរការ​ទៅ​ដោយ​ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ