ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចបើក! ចុះ​បិទទាំងយប់​អាជីវកម្ម​ខារ៉ាអូខេ និង​ក្លិ​ប​ឌី​ស្កូ​​១០​ទីតាំងបំពាន​បម្រាម​របស់​រាជរដ្ឋាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​នឹង​ចុះ​បិទ​អាជីវកម្ម​ខារ៉ាអូខេ និង​ក្លិប​ឌី​ស្កូ​ចំនួន​១០​ទីតាំង និង​អប់រំ​ណែនាំ ១​ទីតាំង ក្នុង​តំបន់​ផ្សារ​ហ្គោ​ល​ឌែ​ន​សូ​រិ​យា​ម៉​ល ដែល​បំពាន​ទៅ​នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល ។ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​នឹង​ចុះ​បិទ​អាជីវកម្ម​ខារ៉ាអូខេ និង​ក្លិប​ឌី​ស្កូ​ចំនួន​១០​ទីតាំង និង​អប់រំ​ណែនាំ ១​ទីតាំង ក្នុង​តំបន់​ផ្សារ​ហ្គោ​ល​ឌែ​ន​សូ​រិ​យា​ម៉​ល ដែល​បំពាន​ទៅ​នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល ។

មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​គោល​កាណ៍​ដឹកនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១​យប់ ថ្ងៃ​ទី​១៦ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ លោក សុខ ពេញ​វុ​ធ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ធ្វេី​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខារ៉ាអូខេ (KTV) ក្លិប​ឌី​ស្កូ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

រួម​មាន ភោជនីយដ្ឋាន​យីហោ ហេ​ភី​ណេ​ស ស្ថិត​នៅ​សង្កាត់​បឹង​រាំង បាន​កែប្រែ​ពី​ខារ៉ាអូខេ មក​បេី​ក​អាជីវកម្ម​ភោជនីយដ្ឋាន​វិញ និង​បាន​សម្រេច​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​ចំនួន ១០​ទីតាំង ជា​ក្លិប​ឌី​ស្កូ ស្ថិត​នៅ​ក្នុង​ផ្សារ​សូ​រិ​យា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​ទី​៣ ក្រុមការងារ​បាន​ធ្វើ​កំណត់ហេតុ​ផ្អាក​អា​ជី​កម្ម​ជា​បណ្តោះអាសន្ន និង​ដកហូត​ឧបករណ៍​សម្រាប់​ចាក់​បំពង​សំលេង ព្រមទាំង​បាន​ធ្វើការ​ឃាត់​ម្ចាស់​ទីតាំង​យក​ទៅ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​បន្ត នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ដោយ​មូលហេតុ​នៃ​ការ​ចុះ​បិទ​ដូច​ខាងក្រោម ៖
១-​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ពី​ការ​បង្ការ និង​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​១៩ ដោយ​មិន​រក្សា​គម្លាត​សង្គម ១.៥​ម ទៅ ២.០០​ម ។ ២-​ចាក់​សម្លេង​លឺ​ខ្លាំង​ៗ បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់ និង​ប៉ះពាល់​ដល់​ការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ ។

៣-​មិន​គោរព​តាម​កា​ណែនាំ និង​កិច្ចសន្យា​របស់​អាជ្ញាធរ​ខណ្ឌ​ចំនួន​០៣​លើក និង​បង្ក​អោយ​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ​នៅ​បណ្តោយ​ផ្លូវ​លេខ​៥១ (​ការ​ឈប់​ចត​គ្មាន​សណ្តាប់ធ្នាប់​)​ហេតុនេះ​ហើយ​ទើប គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ សម្រេច​បិទ​ភោជនីយដ្ឋាន​ចំនួន ១០​ទីតាំង​ចាប់ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ