ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​សំណង់​សូ​រិ​យោ​ដី​ខេត្ត​មើល​សំណង​ដែល​គ្មាន​លក្ខណៈ​បច្ចេកទេស និង​គ្មាន​ច្បាប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​សំណង់​សូ​រិ​យោ​ដី​ខេត្ត ត្រូវ​ចុះ​ពិនិត្យ​មើល​សំណង​ដែល​គ្មាន​លក្ខណៈ​បច្ចេកទេស និង​គ្មាន​ច្បាប់​ការពារ​សុវត្ថិភាព​អាច​គ្រោះថ្នាក់​កើតឡើង​អភិបាលខេត្ត​ដាក់​វិធានការ​កិច្ចប្រជុំ គណៈ​បញ្ជាការ​ខេត្ត​កាល​ថ្មី​ៗ​នេះ ។ ក្នុង​កិច្ចប្រជុំ​ប្រជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​លោក អ៊ុ រាត្រី…

បន្ទាយ​មាន​ជ័យ ៖ មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​សំណង់​សូ​រិ​យោ​ដី​ខេត្ត ត្រូវ​ចុះ​ពិនិត្យ​មើល​សំណង​ដែល​គ្មាន​លក្ខណៈ​បច្ចេកទេស និង​គ្មាន​ច្បាប់​ការពារ​សុវត្ថិភាព​អាច​គ្រោះថ្នាក់​កើតឡើង​អភិបាលខេត្ត​ដាក់​វិធានការ​កិច្ចប្រជុំ គណៈ​បញ្ជាការ​ខេត្ត​កាល​ថ្មី​ៗ​នេះ ។

ក្នុង​កិច្ចប្រជុំ​ប្រជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ៍​សំណង់​សូ​រិ​យោ​ដី​ខេត្ត រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចុះ​ពិនិត្យ​សំណង់​ដែល​កំពុង​កសាង​ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​ច្បាប់​ត្រូវ​មាន​វិធានការ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​មិន​អោយ​គ្រោះថ្នាក់​កើតឡើង ។

លោក​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព​ជន​រង​គ្រោះ​ចំនួន​៥​នាក់ និង​ជន​រង​គ្រោះ​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ ក្នុង​ឧបទ្ទវហេតុ​កើតឡើង កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​រថយន្ត​សន្ទូច​ជញ្ជាំង​បេតុង​ក្រឡាប់​បណ្តាល​អោយ​ជញ្ជាំង​បេតុង​ដែល​សន្ទូច​ដាក់​អគារ​បូ​រី​ក្រុមហ៊ុន​ដឹ​ផាក​ស៊ី​ធី​ប៉ោយ​ប៉ែ​ត ធ្លាក់​ជ​ញ្ជា​ង​បេតុង​សង្កត់​សំ​យ៉ាប​ផ្ទះ​អ្នក​ជិតខាង បណ្តាល​ឲ្យ​ស្លាប់​៥​នាក់ និង​របួសធ្ងន់​ស្រាល​៤​នាក់ ។

លោក អ៊ុ រាត្រី បាន​បញ្ជាក់​ថា ដើម្បី​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​មិន​អោយ​កើត​មាន​គ្រោះថ្នាក់​ដោយ​ឧបទ្ទវហេតុ​ណាមួយ មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ៍​សំណង់​សូ​រិ​យោ​ដី​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចុះ​ពិនិត្យ​សំណង់​អគារ​ដែល​កំពុង​សាងសង់​ត្រូវ​ពិនិត្យ​លើ​បច្ចេកទេស និង​ច្បាប់​អនុវត្តន៍​អោយ​បាន​ត្រឹមត្រូវ និង​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ