ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​ខណ្ឌមានជ័យ​រឹត​បន្តឹង​សន្តិសុខ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អោយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក​ក្រុ​ម​ហ៊ុន និង​កម្មករ​-​កម្មការិនី​រោងចក្រ ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២១ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អោយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក​ក្រុ​ម​ហ៊ុន និង​កម្មករ​-​កម្មការិនី​រោងចក្រ ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២១ ខែសីហា ដេី​ម្បី​សង​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កាលពី​ខែមេសា​កន្លង​ទៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ លោក ឧត្តមសេនីយ៍ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ តំណាង​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួម​ដំណើរ​ដោយ​លោក​វ​សេនីយ៍​ឯក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ចុះ​ត្រួតពិនិត្យ​កងកម្លាំង​នៅ​តាម​បណ្តា​ប៉ុស្តិ៍​ទាំង​០៧ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​កងកម្លាំង​អន្តរាគមន៍​ខណ្ឌ ។

ក្នុង​នោះ​ផង​ដែរ លោក​អធិការ​ខណ្ឌ ម៉េ​ង វិមាន​តារា បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រឹង​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រមូល​កម្លាំង​ត្រៀមលក្ខណៈ​ក្នុង​ការ​ការពារ​បម្រើ​ដល់​ប្រជាពលរដ្ឋ​លើ​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​បែងចែក​វេន​ប្រចាំការ​២៤​ម៉ោង ឲ្យ​បាន​ច្បាស់លាស់ សម្រាប់​ឱកាស​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ