ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ សម្រេច​ឡើង​វិញ មិន​សុំ​ពន្យារពេល​ការ​វិល​ត្រឡប់​របស់​កងទ័ព​មួក​ខៀវ​កម្ពុជាឬជំនួសនោះទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ​ថា «​ក្រោយ​ពី​ទទួល​បាន​នូវ​ពេលវេលា​ជាក់លាក់​នៃ​ការ​វិល​ត្រឡប់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា​នេះ​ថា «​ក្រោយ​ពី​ទទួល​បាន​នូវ​ពេលវេលា​ជាក់លាក់​នៃ​ការ​វិល​ត្រឡប់ និង​ការ​ផ្លាស់​ប្តូរ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ ។ នៅ​ព្រឹក​នេះ​ខ្ញុំ​បាន​សម្រេច​ឡើង​វិញ គឺ​មិន​សុំ​ពន្យារពេល​ការ​វិល​ត្រឡប់​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា និង​ការ​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ជំនួស​នោះ​ទេ ។​»

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ការ​រៀបចំ​ពេលវេលា​របស់​អង្គការសហប្រជាជាតិ​បាន​ផ្តល់​ឱ្យ​យើង​រៀបចំ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​ងាយស្រួល ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​កូ​វី​ដ​១៩ មក​ក្នុង​ប្រទេស​នោះ​គឺ​៖
១.​មក​ពី​ប្រទេស​ម៉ា​លី ខែកញ្ញា ២០២០
២.​ស៊ូ​ដង់​ខាងត្បូង ខែតុលា ២០២០
៣.​អាហ្វ្រិក​កណ្តាល ខែវិច្ឆិកា ២០២០
៤.​លី​បង់ ខែមករា ២០២១

សូមនាយ​ទាហាន​នាយទាហានរង និង​ពល​ទាហាន​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ទាំង​៤​ខាងលើ​រៀបចំ​ខ្លួន ដើម្បី​វិល​ត្រឡប់ និង​សូមនាយ​ទាហាន​នាយទាហានរង និង​ពល​ទាហាន​ដែល​នឹង​ត្រូវ​ទៅ​ជំនួស​រៀបចំ​ខ្លួន​ចេញដំណើរ​តាម​ការ​ចាត់ចែង​របស់​ក្រសួងការពារជាតិនិង​អង្គការសហប្រជាជាតិ ។

រូបតំណាង

បើ​ទោះបី​កម្ពុជា​ជា​ប្រទេស​ក្រីក្រ និង​កំពុង​ប្រឈម​ជាមួយ​កូ​វី​ដ​១៩ បន្ថែម​ដោយ​ប្រទេស​ដែល​កងទ័ព​មួក​ខៀវ​កម្ពុជា​ត្រូវ​ទៅ​កំពុង​មានការ​វាយលុក​ដោយ​កូ​វី​ដ​១៩​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា និង​កងទ័ព​របស់​ខ្លួន​មិន​បោះបង់​ចោល​ភារកិច្ច​ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព​នៅ​តាម​ប្រទេស​នានា​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​នោះ​ឡើយ ។ យើង​ចូលរួម​ដោយ​ស្ម័គ្រចិត្ត និង​ការ​ទទួលខុសត្រូវ​ក្នុង​ឋាន​:​ជា​សមាជិក​អង្គការសហប្រជាជាតិ ៕