ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឿន​បេតុង​ច្រាំង​ទន្លេ​ក្នុងស្រុក​កោះសូទិន និង​ក្រុង​កំពង់ចាម​បាន​បាក់​ស្រុត​តែ​ពេល​នេះ​ស្ថាបនា​បាន​៨០%​ហើយ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​មហន្តរាយ​ពី​ទឹកជំនន់​ទន្លេមេគង្គ បាន​ធ្វើ​អោយ​ច្រាំង​ទន្លេ​ក្រោយ​សាលាសង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បាន​បាក់​ស្រុត​ជា​ច្រើន​មែ​ត្រ រួម​នឹង​ច្រាំង​ទន្លេ​នៅ​ក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន ក៏​បាន​រង​ការ​បាក់​ស្រុត​ជា​ច្រើន​ម៉ែត្រ​ផង​ដែរ ។…

ខេត្តកំពង់ចាម ៖ គ្រោះ​មហន្តរាយ​ពី​ទឹកជំនន់​ទន្លេមេគង្គ បាន​ធ្វើ​អោយ​ច្រាំង​ទន្លេ​ក្រោយ​សាលាសង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បាន​បាក់​ស្រុត​ជា​ច្រើន​មែ​ត្រ រួម​នឹង​ច្រាំង​ទន្លេ​នៅ​ក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន ក៏​បាន​រង​ការ​បាក់​ស្រុត​ជា​ច្រើន​ម៉ែត្រ​ផង​ដែរ ។ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រសួង​ធនធាន​ទឹកបាន​ប្រើប្រាស់​វិធានការ​ទៅ​តាម​បច្ចេកទេស​ស្ថាបនា​ច្រាំង រហូត​មក​ដល់​ពេល​នេះ​បាន​ប្រមាណ​៨០% ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​បញ្ចៀស​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ។

លោក​ផ្លោ​ក សុវណ្ណ ចៅសង្កាត់​កំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ សីហា ២០២០​ថា នៅ​ក្នុង​រដូវ​ទឹកសម្រក ឆ្នាំ​២០១៩ បណ្ដាល​ឲ្យ​ខឿន​បេតុង នៅ​ក្រោយ​សាលាសង្កាត់​របស់​លោក​ត្រូវ​បាន​បាក់​ស្រុត​ខូចខាត​ជា​ច្រើន​ម៉ែត្រ មក​ដល់​ខែ​មិ​នា ២០២០ ឯកឧត្តម​អ៊ុ​ន​ចាន់​ដា អភិបាលខេត្ត បាន​ឲ្យ​ក្រុម​ជាង​មក​ធ្វើការ​ជួសជុល​ជា​បន្ទាន់ ដើម្បី​ការពារ​សំណង់​អគារ​សាលាសង្កាត់​កំពង់ចាម រួម និង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ចាម​កុំ​ឲ្យ​បាក់​ស្រុត ។

លោក​ចៅសង្កាត់​កំពង់ចាម មាន​ប្រសាសន៍​បន្ត​ថា លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ សីហា​២០២០ ឯកឧត្តម​អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​មើល​ការ​ស្ថាបនា​ខឿន​បេតុង​ច្រាំង​ទន្លេ ក្រោយ​សាលាសង្កាត់​កំពង់ចាម ដែល​បាន​ដំណើរការ​ប្រមាណ​៨០% ដែល​មាន​ប្រវែង ៦១​ម៉ែត្រ ។ សម្រាប់​ផែនការ​របស់​រដ្ឋបាល​ខេត្ត មាន​គម្រោង​នឹង​សាងសង់​ច្រាំង​ទន្លេ​បន្តបន្ទាប់ ដើម្បី​ឲ្យ​ផ្លូវ​តាម​មាត់ទន្លេ​ក្នុង​ក្រុង​កំពង់ចាម កាន់តែ​មាន​សោភ័ណ​ភាព​ហើយនឹង​ធានា​បាន​គុណភាព​។

លោក​យី វណ្ណៈ អភិបាលស្រុក​កោះសូទិន បានឱ្យ​ដឹង​ដែល​ថា
ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​រួម​នឹង​សហការី​កាលពី​រសៀល​ថ្ងៃ​ទី ១៥ សីហា ២០២០ បាន​អញ្ជើញ​មក​ពិនិត្យ​ការ​ស្ថាបនា​ច្រាំង​ទន្លេ​នៅ​ក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន ដែល​បាន​ដំណើរការ​សាងសង់​បាន​ប្រមាណ​៨០% ដោយ​ធានា​បាន​ដល់​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​របស់​ប្រជាពលរដ្ឋ​នឹង​លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ ។

អភិបាលស្រុក​កោះសូទិន​បញ្ជាក់​ថា នេះ គឺជា​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ស្ថាបនា​ខឿន​បេតុង​ច្រាំង​ទន្លេ​មិន​អោយ​បាក់​ដល់​ផ្លូវថ្នល់ ។ ជាមួយ​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​មាន​ផែនការ និង​បូម​សាច់​ដាក់​ទុប​ច្រាំង​ទន្លេ​មុខ​ផ្សារ​ជី​ហែ ក្នុង​ពេល​ខាង​មុខ ដើម្បី​ការពារ​កុំឱ្យ​ច្រាំង​ទន្លេ​បាក់​ដល់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ ។ សមិទ្ធិ​ផល​ដែល​បាន​ក៏​កើត​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សម្ដែង​នូវ​អំណរ​សាទរ និង​បាន​ចាត់​ក្រុម​ជាង​ឱ្យមក​ស្ថាបនា​ច្រាំង​ទន្លេ​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ