ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ទទួលមរណភាព

3 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ ប្អូនប្រុស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់​ត្រាំ (Donald Trump) លោក រ៉ូ​បឺត (Robert) បាន​ទទួលមរណភាព…

អា​មេ​រិ​ក​ ៖ ប្អូនប្រុស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់​ត្រាំ (Donald Trump) លោក រ៉ូ​បឺត (Robert) បាន​ទទួលមរណភាព កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជម្ងឺ​ដែល​មិន​ឱ្យ​សាធារណជន​ដឹង ​។

លោក Trump បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​សេត​វិមាន​ថា​៖ “​ខ្ញុំ​ពិតជា​ពិបាក​ក្នុង​ចិត្ត​ណាស់​ចំពោះ​ប្អូនប្រុស​របស់ខ្ញុំ ដែល​បាន​ស្លាប់​កាលពី​យប់​នេះ​។​”

លោក​ប្រធានាធិបតី​បាន​បន្ត​ថា​៖ «​គាត់​មិនមែន​គ្រាន់តែ​ជា​បងប្អូន​របស់ខ្ញុំ​ទេ គាត់​គឺជា​មិត្ត​ល្អ​បំផុត​របស់ខ្ញុំ​។ គាត់​នឹង​ត្រូវ​បាន​គ្រប់​គ្នា​នឹក​យ៉ាង​ខ្លាំង តែ​ពួក​យើង​នឹង​ជួប​គ្នា​ម្តងទៀត​។ រាល់​ការ​ចង​ចាំ​របស់​គាត់ គឺ​ស្ថិត​នៅ​ក្នុង​បេះដូង​ខ្ញុំ​ជា​រៀង​រហូត​។ Robert បង​ស្រឡាញ់​ឯង​។ សូម​ឱ្យ​ឯង​ទៅ​កាន់​សុគតិភព​ចុះ​។​»

ប្រធានាធិបតី​វ័យ ៧៤​ឆ្នាំ បាន​ទៅ​សួរសុខទុក្ខ​ប្អូនប្រុស​របស់​គាត់​កាលពី​ថ្ងៃ​សុក្រ នៅ​ឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ដោយនៅ​ទីនោះ​ប្រហែល ៤៥​នាទី​។

របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិ​កបាន​រាយការណ៍​ថា លោក Robert Trump មាន​ជម្ងឺ​ធ្ងន់ តែ​មិន​មាន​ព័ត៌មាន​លម្អិត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ