ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ ប្រមូលផ្តុំ​នៅ​វិមាន​ប្រជាធិបតេយ្យ

3 ឆ្នាំ មុន

ថៃ​៖ យ៉ាង​ហោច​ណាស់​អ្នក​តវ៉ា ៥០០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃអាទិត្យ ដែល​ហាក់ដូចជា បាតុកម្ម​ធំ​បំផុត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចាប់តាំងពី​មានការ​រឹតត្បិត​លើ​ការពារ​ការ​ឆ្លង​កូ​វី​ដ ត្រូវ​បាន​បន្ធូរបន្ថយ ។ បាតុកម្ម​ដឹកនាំ​ដោយ​និស្សិត…

ថៃ​៖ យ៉ាង​ហោច​ណាស់​អ្នក​តវ៉ា ៥០០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃអាទិត្យ ដែល​ហាក់ដូចជា បាតុកម្ម​ធំ​បំផុត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចាប់តាំងពី​មានការ​រឹតត្បិត​លើ​ការពារ​ការ​ឆ្លង​កូ​វី​ដ ត្រូវ​បាន​បន្ធូរបន្ថយ ។

បាតុកម្ម​ដឹកនាំ​ដោយ​និស្សិត ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ក្រុម​យុវជន​សេរី និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន គឺ​ចលនា​ប្រជាជន​សេរី មាន​គោលបំណង​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​រំលាយ​សភា សរសេរ​ធម្មនុញ្ញ​ថ្មី និង​បញ្ចប់​ការ​គំរាមកំហែង​ប្រឆាំង​នឹង​ការ​រិះគន់​របស់​ខ្លួន ។

អ្នក​រៀបចំ​បាតុកម្ម​នេះ បាន​និយាយ​តាម​រយៈ​មីក្រូហ្វូន​ថា​៖«​អំណាច​របស់​ប្រជាជន​កំពុង​ត្រូវ​បាន​បង្ហាញ​នៅ​ទី​នេះ​។​»

ក្រុម​បាតុករ​កាន់តែ​ច្រើន​បាន​មក​ដល់​កន្លែង​តវ៉ា ខណៈ​ដែល​ប៉ូលិស​ជាង ៣០០​នាក់​បាន​រង់ចាំ​នៅ​ក្បែរ​ស្តូប ដើម្បី​គ្រប់គ្រង​សន្តិសុខ ។

មេដឹកនាំ​គាំទ្រ​រាជា​និយម លោក Sumeth Trakulwoonnu បាន​និយាយ​ថា ក្រុម​របស់​លោក​នឹង​មិន​បង្ក​អំពើ​ហិង្សា​នោះ​ទេ ប៉ុន្តែ​កំពុង​ឃ្លាំមើល​វាគ្មិន​នៅ​ឯការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល ដើម្បី​មើល​ថា តើ​ពួក​គេ​វាយប្រហារ​ស្ថាប័ន​ខ្ពស់​បំផុត​ឬ​ក៏​អត់ ។ ភស្តុ​តាង​នឹង​ត្រូវ​បាន​កត់​ត្រាទុក​សម្រាប់​ប្រើប្រាស់​ក្នុង​បណ្តឹង ដែល​ត្រូវ​ដាក់​ទៅ​ប៉ូលិស ប្រសិនបើ​ពួក​គេ​មិន​គោរព​ដល់​រាជាធិបតេយ្យ​។

លោក​ឧត្តមសេនីយ៍ទោ Somprasong Yenthuam អនុប្រធាន​ការិយាល័យ​ប៉ូ​លី​ស​ក្រុង​បាន​និយាយ​ថា ប៉ូលិស​សរុប​ចំនួន ៦០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ផ្តល់​សន្តិសុខ​ដល់​ក្រុម​អ្នក​តវ៉ា​រហូត​ដល់ ៥,០០០​នាក់ ។ លោក​បាន​និយាយ​ថា ចំនួន​ប៉ូលិស​អាច​នឹង​កើនឡើង​ទ្វេ​ដង​ប្រសិនបើ​មាន​បាតុកម្ម​កាន់តែ​ច្រើន​ឡើង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ