ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ធ្វើ​ឲ្យ​ទឹកស្ទឹង​ភ្នំ​ដំបង​ឡើង​ខ្លាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ក្រចាប់ សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ក្រចាប់ សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន គេ​សង្កេត​ឃើញ​ទឹកស្ទឹង​ភ្នំ​ដំបង មានការ​ស្ទុះ​ឡើង​ខ្លាំង​ជាង​មុន​បន្តិច ខណ​:​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​ដែល​អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឱ្យ​ចូល​ទៅ​លេង​កម្សាន្ត​នៅ​តាម​ខ្យុ​ស ក្នុង​អាហារ​ដ្ឋា​ន​ក្បែរ​ៗ មាត់​ស្ទឹង​នេះ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ ទៀង សែន ជា​ម្ចាស់​អាហារ​ដ្ឋា​ន​ធម្មជាតិ​គល់​ស្ពាន​ដំបង បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​រដូវវស្សា​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ជា​ហេតុ​ធ្វើ​ឱ្យ​ទឹកស្ទឹង​ដែល​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ ឡើង​ខ្លាំង​បន្តិច ហើយ​ក៏​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ ឆ្លងកាត់​ក្រុងប៉ៃលិន ទៅ​លេង​ឯ​ស្រុក​សំឡូត ខេត្តបាត់ដំបង នាំ​គ្នា​ចូល​ហូប​អាហារ និង​អង្គុយ​គយគន់​មើល​ទឹកស្ទឹង​នា​ពេល​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នៅ​កន្លែង​គាត់​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ការ​លក់ដូរ​ក៏​មានការ​កាក់កប​ជា​រៀងរាល់ថ្ងៃ​ដែរ ពេល​ខ្លះ​មាន​ភ្ញៀវ​ច្រើន ពេល​ខ្លះ​មាន​តិចតួច មិន​ដាច់​ម៉ូយ​នោះ​ទេ ។ ភាគច្រើន គឺ​ភ្ញៀវ​ដើរ​លេង​កម្សាន្ត ជា​លក្ខណ​:​គ្រួសារ ចូល​ទៅ​កម្ម​ង់​ម្ហូបអាហារ​នៅ​កន្លែង​គាត់ ទទួលទាន រួច​នាំ​គ្នា​អង្គុយ​លេង​លំហែកាយ តាំងពី​ថ្ងៃ រហូត​ដល់​ពេល​ល្ងាច ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ។

ចំណែក​ភ្ញៀវ​ទេសចរណ៍​ម្នាក់ ឈ្មោះ នី ភេទ​ស្រី រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង ថា ជា​រៀង​រាល់ពេល​ចុង​ស​ប្តា​ហ៍ ពួក​គាត់​តែងតែ​នាំ​កូនចៅ បើកបរ​រថយន្ត​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ក្រុងប៉ៃលិន ជា​ពិសេស​កន្លែង​ដែល​មាន​ទឹកស្ទឹង​ហូរ ព្រោះ​ធ្វើ​ឱ្យ​ពួក​គាត់​រំលឹក​នូវ​អនុស្សាវរីយ៍​ចាស់​ៗ ដែល​ធ្លាប់​ឆ្លងកាត់​កាលពី​យូរ​មក​ហើយ ។

ម្យ៉ាងវិញទៀត ការ​ដើរ​លេង​កម្សាន្ត​នេះ ក៏​បង្កើត​នូវ​អារម្មណ៍​រីករាយ និង​មានគំនិត​ថ្មី​ៗ ពោល​គឺ​ធ្វើ​ឱ្យ​គាត់​បំបាត់​នូវ​ក្តី​ថប់​បារម្ភ​ពី​បញ្ហា​ស្មុ​ក​ស្មាញ​ផ្សេង​ៗ នៅ​ក្នុង​គ្រួសារ​ផង​ដែរ ។ ដូច្នេះ​ការ​ដើរ​លេង លំហែកាយ​នា​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ពិតជា​មាន​សារសំខាន់​សម្រាប់​គ្រួសារ​របស់​គាត់ ដោយ​ជួនកាល ពេល​ថ្ងៃ​ធ្វើការ​ម្នាក់​ៗ មាន​អារម្មណ៍​ស្ត្រេ​ស​តប់ប្រមល់ និង​មានការ​ឈ្លោះប្រកែក​ក្នុង​ក្រុម​គ្រួសារ លុះ​បាន​នាំ​គ្នា​ដើរ​កម្សាន្ត ស្រាប់តែ​នាំ​មក​នូវ​ទឹកចិត្ត​ជ្រះថ្លា បំបាត់​ការ​តប់​មួរ​ម៉ៅ និង​ការ​ខឹង​គ្នា​ក្នុង​គ្រួសារ​អស់​មួយ​កម្រិត​ផង​ដែរ ។

លើស​ពី​នេះ នៅ​ជិត​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​រយ​:​ពេល​៥​ថ្ងៃ ឈាន​ចូល​មក​ដល់ ពួក​គាត់​មិនដឹង​ជា​ដើរ​លេង​ទៅ​កន្លែង​ណា ក៏​នាំ​កូនចៅ​ដើរ​លេង​តាម​អាហារ​ដ្ឋា​ន​ក្បែរ​ៗ មាត់​ស្ទឹង ជា​កន្លែង​ដែល​មាន ខ្យល់អាកាស​ត្រជាក់ ស្រស់ស្រាយ និង​សប្បាយ​រីករាយ​នៅ​ក្នុង​ចិត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ