ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ដើម​ភាគតិច​ព្រៅបង្ហាញ​ប្រពៃណី​ទំនៀម​ទម្លាប់​ដល់​​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បន្ត​អភិរក្ស

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ជនជាតិ​ដើម​ភាគតិច​ព្រៅ នៅ​ភូមិ​កា​រតូត​ ឃុំ​កំ​ភុ​ន ​ស្រុក​សេ​សាន ​ខេត្តស្ទឹងត្រែង បាន​នាំ​គ្នា​សែនព្រេន ឡើង​ក្បាល​ស្រែ​ដល់​អ្នកតា​ភ្នំ ដើម្បី​សុំ​សេចក្តីសុខ និង​បង្ហាញ​អំ​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្លួន​សំរាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់…

ខេត្តស្ទឹងត្រែង​៖ ជនជាតិ​ដើម​ភាគតិច​ព្រៅ នៅ​ភូមិ​កា​រតូត​ ឃុំ​កំ​ភុ​ន ​ស្រុក​សេ​សាន ​ខេត្តស្ទឹងត្រែង បាន​នាំ​គ្នា​សែនព្រេន ឡើង​ក្បាល​ស្រែ​ដល់​អ្នកតា​ភ្នំ ដើម្បី​សុំ​សេចក្តីសុខ និង​បង្ហាញ​អំ​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្លួន​សំរាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ជួយ​បន្ត​អភិរក្ស​។

តាំងពី​ឆ្នាំ​១៩៩០​មក បងប្អូន​ជនជាតិ​មួយ​ចំនួន​បាន​បាក់​បែងចែក​ភូមិ​ទៅ​រស់នៅ​ផ្សេង​ៗ​ពី​គ្នា​តែ​ការ​គោរព​ប្រពៃណី​របស់​ជនជាតិ (​ព្រៅ, ​ព្នង, គួ​យ, ទំពួន, ចា​រាយ​, ស្ទៀង​ និង​គ្រឹ​ង​)​ បាន​ធ្វើ​ពិធី​នេះ​ដូច​គ្នា​ ជា​ពិសេស​ការ​សែនព្រេន​ឡើង​ក្បាល​ស្រែ​សុំ​ឱ្យ​ដំណាំ ស្រែ​ចំការ ច្បារ​ដំណាំ​ចៀស​ផុត​ពី​សត្វ​ចង្រៃ​ស៊ី​បំផ្លាញ​ដើម្បី​បាន​ភោគផល​ច្រើន​។

មេកន្ទ្រាញ​តែង​កោះហៅ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី ប្រមូលគ្នា​យក​អាហារ នំចំណី មក​ជួបជុំ​សែនព្រេន នៅ​ចំពោះ​មុខ​អ្នកតា​ភ្នំ មាន​មាន់ អង្ករ បង្អែម អន្សម យក​មក​ថ្វាយ​អារក្ស អ្នកតា​៣ ​អារក្ស​៤ ដូច​ថា អារក្ស​នាង​តែង អ្នកតា​ចំការ​(​នាង​ណ​យ​) អ្នកតា​ស្រែ​(​តា​ដាំ​ឌួ​ង​) គេ​ហៅ​គេ​ប្រាប់​ឈ្មោះ ដើម្បី​ជួយ​ឱ្យ​បាន​សុខ​សប្បាយ​ទាំងអស់​គ្នា ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ