ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន ស្ត្រី​ថៃ ផ្ទុះអាវុធ​តដៃ​នឹង​សមត្ថកិច្ច​ផ្អើល​កោះ​ពេជ្រ ត្រូវ​បញ្ជូន​ទៅ​តុលាការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ច​ប្រតិបត្តិការ​សហការ​បង្ក្រាប​ការ​រក្សា​ទុក ដឹង​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដែល​មានការ​ផ្ទុះអាវុធ​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​ជនសង្ស័យ​ជា​ជនជាតិ​បរទេស​២​នាក់ ត្រូវ​បាន​ចាប់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម រួម​ទាំង​អាវុធ​ខ្លី​១…

រាជធានី​ភ្នំពេញ ៖ កិច្ច​ប្រតិបត្តិការ​សហការ​បង្ក្រាប​ការ​រក្សា​ទុក ដឹង​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដែល​មានការ​ផ្ទុះអាវុធ​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​ជនសង្ស័យ​ជា​ជនជាតិ​បរទេស​២​នាក់ ត្រូវ​បាន​ចាប់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម រួម​ទាំង​អាវុធ​ខ្លី​១ ដើម​ផង​ដែរ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ម្នាក់​ឈ្មោះ អ៊ី រី​ស៊ី (YI RISHI) ភេទ​ប្រុស ជនជាតិ​ចិន និង​ម្នាក់​ទៀត​ឈ្មោះ យ៉ាវ​វ៉ា​ឡាក់ កេ​ត​សាយ (YAVALAK KETSAI) ភេទ​ស្រី ជា​ជនជាតិ​ថៃ ។

បើ​តាម​លោក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្ដមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក្រោម​ការ​ចង្អុល និង​ដឹកនាំ​ផ្ទាល់​ពី​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាលពី​ម៉ោង​៧​និង​២០​នាទី ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង អ៊ុំ សុភ​ក្តី បាន​បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ ប​ង្រា្ក​ប​បទល្មើស​គ្រឿងញៀន​ចំនួន​២​គោលដៅ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​គោលដៅ​ទី​១-​បាន​ប្រ​ព្រិ​ត្តទៅ​នៅ​ចំណុច​ផ្លូវ​១៤៣ ជិត​វ​ង្វ​ង់​មូល​ផ្សារ​សំពៅ​មាស ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ ។ បន្ទាប់​មក​ក៏​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​នៅ​គោលដៅ​ទី​២-​វេលា​ម៉ោង​៩​និង​៤០ នាទី​យប់​ថ្ងៃ​ដដែល ដើម្បី​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្សពួក និង​មេ​ក្លោ​ង​ដែល​ស្នាក់​នៅ​បន្ទប់​លេខ​០៧២១ របស់​ខុន​ដូ «​ដាយ​មិន វ័ន​» ( Diamond One) ក្បែរ​មជ្ឈមណ្ឌល​ក្រុង​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បន្ត​ថា កិច្ច​បង្ក្រាប​នោះ ជនសង្ស័យ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​បាន​ស្ទុះ​ចេញពី​ក្នុង​បន្ទប់​ខុន​ដូ រួច​ក៏​ផ្ទុះអាវុធ​បាញ់​ស្រោច​មក​លើ​កម្លាំង​សមត្ថកិច្ច ដោយ​កាំភ្លើងខ្លី​ប្រមាណ​ពី​៥​ទៅ​៦​គ្រាប់ ដើម្បី​រំដោះ​បក្ស​ខ្លួន ធ្វើ​ឲ្យ​សមត្ថកិច្ច​បាញ់​តបត​វិញ ដើម្បី​ការពារ​ខ្លួន បណ្ដាល​ឲ្យ​ជនល្មើស​បោះ​កាំភ្លើង​ចោល​រត់គេច​ខ្លួន ។

លោក​បន្ត​ថា ជា​លទ្ធផល​ជាក់ស្តែង​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ថៃ​ម្នាក់​ទៀត និង​ចាប់​យក​វត្ថុ​តាង ៖ ១-​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​កេ​តា​មីន​ទម្ងន់​១.៩៥៣ ក្រាម ២៣ ។ ២-​សារធាតុ​គីមី​ផ្សំ​ទម្ងន់​២០១ ក្រាម ៩៦ ។ សរុប​ថ្នាំ​ញៀន​ទាំងអស់​ប្រមាណ​ជាង (២​គីឡូក្រាម​) ។ ៣-​អាវុធ​ខ្លី​១​ដើម​ធុន CaL9mmPAK មាន​គ្រាប់​ចំនួន​១៥​គ្រាប់ និង​សំបក​គ្រាប់​ផ្ទុះ​រួច​ចំនួន​៥​គ្រាប់ ។ ៤-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៧​គ្រឿង និង​សម្ភារៈ​កែ​ច្នៃ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត និង​៥-​រថយន្ត​ធុន TUNDRA ១​គ្រឿង និង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន រួម​ទាំង​សហការី​ដែល​ជា​(​កូនចៅ​) ទាំងអស់​ក្រោម​ឱវាទ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ឃួ​ង ស្រេង អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ដឹកនាំ​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ផ្ទាល់​ដល់​គោលដៅ​នៃ​កិច្ច​ប្រតិបត្តិការ យ៉ាង​ក្តៅ​គគុក​នោះ​បាន​ទាន់​ពេលវេលា ។

ក្រោយ​ចប់​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ