ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទ្រាំ​លែង​បាន​! ឱ្យ​តែ​៤​កន្លះ​ព្រឹក​ដឹង​តែ​រងាវ​ៗ ម្ចាស់​ត្រូវ​ពិន័យ​២០០​ដុល្លារ

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ បុរស​អាយុ​៨៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​បញ្ជា​ឱ្យ​បង់ប្រាក់​ពិន័យ​១៦៦​អឺ​រ៉ូ (២០០​ដុល្លារ​អា​មេ​រិ​ក​) បន្ទាប់​ពី​គាត់​បណ្តោយ​ឱ្យ​សត្វ​មាន់​របស់​គាត់​រងាវ​ពេល​ព្រឹក​ម៉ោង​៤​កន្លះ​រាល់​ព្រឹក ដែល​អ្នក​ជិតខាង​ទ្រាំ​មិន​បាន​ក៏​ប្តឹង​តែ​ម្តង ។ លោក Angelo…

អ៊ី​តា​លី ៖ បុរស​អាយុ​៨៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​បញ្ជា​ឱ្យ​បង់ប្រាក់​ពិន័យ​១៦៦​អឺ​រ៉ូ (២០០​ដុល្លារ​អា​មេ​រិ​ក​) បន្ទាប់​ពី​គាត់​បណ្តោយ​ឱ្យ​សត្វ​មាន់​របស់​គាត់​រងាវ​ពេល​ព្រឹក​ម៉ោង​៤​កន្លះ​រាល់​ព្រឹក ដែល​អ្នក​ជិតខាង​ទ្រាំ​មិន​បាន​ក៏​ប្តឹង​តែ​ម្តង ។

លោក Angelo Boletti អ្នក​ចូល​និវត្ត​ម្នាក់​មក​ពី​ទីក្រុង Castiraga Vidardo នៃ​ប្រទេស​អ៊ី​តា​លី​នៅ Lombardy ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​រំលោភច្បាប់​ក្នុងស្រុក​ដែល​ចែង​ថា សត្វ​ចិញ្ចឹម​ត្រូវ​តែ​រក្សា​ទុក​នៅ​ចម្ងាយ​អប្បបរមា ១០​ម៉ែត្រ​ពី​ផ្ទះ​ជិតខាង​។ ប៉ុន្តែ​បញ្ហា​ពិតប្រាកដ គឺ​សត្វ​ចិញ្ចឹម​ដែល​ត្រូវ​គេ​ប្តឹង​នោះ គឺជា​សត្វ​មាន់គក ដែល​តែងតែ​រងាវ​ផ្អើល​អ្នកស្រុក​។ បន្ទាប់​ពី​ទទួល​បានការ​ត្អូញត្អែរ​ជា​ច្រើន​អំពី​ទម្លាប់​ពេល​ព្រឹក​របស់​សត្វ​មាន់​នេះ ប៉ូលិស​បាន​ធ្វើការ​អង្កេត ហើយ​ក៏​សម្រេច​ផាកពិន័យ​លោក Boletti ក្នុង​ទំហំ​ទឹកប្រាក់ ២០០​ដុល្លារ​អា​មេ​រិ​ក​។

លោក Boletti ដែល​ជា​ម្ចាស់​មាន់ មិន​ពេញចិត្ត​នឹង​ការ​ពិន័យ​ដោយ​គ្មាន​ការ​ព្រមាន​ជា​មុន ខណៈ​ដែល​លោក​អភិបាលក្រុង បាន​អះអាង​ថា មាន​ប៉ូ​លី​ស​ទៅ​សាកសួរ​ម្ចាស់​មាន់​តាំងពី​ខែកក្កដា និង​បាន​ប្រាប់​ពី​ច្បាប់​រក្សា​សត្វ​ចិញ្ចឹម​ចម្ងាយ ១០​ម៉ែត្រ​ពី​អ្នក​ជិតខាង​រួច​ហើយ​។

គួរ​ឱ្យ​ចាប់អារម្មណ៍ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ នៅ​ពេល​ដែល​ការ​ស្រែក​យ៉ាង​ខ្លាំង​របស់​សត្វ​មាន់ បាន​បង្ក​ឱ្យ​មាន​ជម្លោះ​ផ្លូវច្បាប់​ដ៏​ចម្រូងចម្រាស​។ កាលពី​ឆ្នាំ​មុន គ្រួសារ​មួយ​នៅ​បារាំង ត្រូវ​បាន​គេ​ប្តឹង​ដោយសារ​តែ​អ្នក​ជិតខាង​ត្រូវ​បាន​រំខាន​ដោយសារ​សម្លេង​សត្វ​មាន់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ